ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ខណៈ សង្គ្រាមអុី​ស្រាអែល រាលដាលដល់លីបង់, ស៊ីរី និងអេហ្ស៊ីប

ចែករំលែក៖

សង្គ្រាមឈានចូលដល់ថ្ងៃទី១៧ហើយ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ខណៈសង្គ្រាមនេះបានរាលដាលចូលដល់ប្រទេសអារ៉ាប់ ដទៃទៀតគួរឱ្យព្រួយបារម្ភ។ ប្រទេសក្នុងពិភពអារ៉ាប់ និងប្រទេសធំៗក្នុងតំបន់បានព្យាយាមរកសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ានេះ ប៉ុន្តែ ក្តីសង្ឃឹមត្រូវគេឃើញ ថាហាក់ដូចជាមានតិចតួចណាស់។

សង្គ្រាមអ៊ីស្រាអែល និងហាម៉ាសបានរាលដាលចូលដល់ប្រទេសអារ៉ាប់ជាប់នឹងតំបន់ព្រំដែនអ៊ីស្រាអែលហើយ និងជម្លោះនេះត្រូវគេបារម្ភថានឹង អាចកាន់តែរាលដាលធំថែមទៀត ខណៈការវាយប្រហាររបស់អ៊ីស្រាអែលដាក់លើតំបន់ Gaza Strip នៅតែបន្តមិនបន្ធូរបន្ថយដៃឡើយ។ ក្រុម Hezbollah ក្នុងប្រទេសលីបង់ បានបង្ហាញការឈឺឆ្អាលនិងបានធ្វើសកម្មភាព បាញ់ដាក់លើក្រុមទាហានអ៊ីស្រាអែលវិញ បណ្តាលឱ្យមានការស្លាប់និងរបួសគួរឱ្យកត់ សម្គាល់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមានក្រុម Hezbollah ថាក្រុមសកម្មប្រយុទ្ធក្នុងប្រទេសលីបង់នោះ ចង់បង្កើត «កំហុស មួយជីវិតរបស់ខ្លួន» ហើយប្រសិនបើបើចាប់ផ្តើមសង្រ្គាមជាមួយអ៊ីស្រាអែល។ សម្តីព្រមានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើកាលពីថ្ងៃទី២២ តុលា ក្នុងពេលលោកបានចុះទៅសួរសុខទុក្ខកងទ័ពរបស់លោកនៅតាមព្រំដែនលីបង់ នាភាគខាងជើងប្រទេសអ៊ីស្រាអែល។ កន្លែងដែលលោកបានចុះធ្វើ ទស្សនកិច្ច នោះគឺជាតំបន់ដែលមានការវាយប្រហារបាញ់ផ្លោងដាក់គ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលជាអ្វីនាំឱ្យមានក្តីបារម្ភ ថាសង្គ្រាមនឹងឈានរាលដាលកាន់តែធំ។
លោក Netanyahu បានថ្លែងប្រាប់ទាហានអ៊ីស្រាអែលទាំងឡាយប្រចាំការនៅទីនោះថា នៅក្នុងព្រឹត្តិការណ៍នៃអំពើអមិត្តកាន់តែកើនឡើង, នោះមានន័យថា ក្រុមហេសបូឡា នឹងបង្កើតឱ្យមានកំហុសមួយអាយុជីវិតរបស់ខ្លួន។ លោកបានថ្លែងព្រមានថា អ៊ីស្រាអែលនឹងធ្វើការវាយប្រហារដោយកម្លាំងតបត ដែលគេ មិនអាចនឹកស្មានដល់…ហើយលោកបញ្ជាក់ថា អ្វីដែលជាសំខាន់នៃលទ្ធផលនោះ គឺប្រទេសលីបង់ទេដែលនឹងត្រូវរងការបំផ្លិចបំផ្លាញ។ សម្តីព្រមាននេះ ធ្វើឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានព្រមានក្រុមហេសបូឡារួចមកហើយ ថាការវាយប្រហារកាន់តែខ្លាំងដាក់ទៅលើអ៊ីស្រាអែល គឺជាគ្រោះថ្នាក់មួយ ដែលទាញប្រទេសលីបង់ឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាម៕

...

រូប​ថត​: vtc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print