ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ខ្សែកមាស

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានជិះម៉ូតូធ្វេីសកម្មភាពឆក់ខ្សែកមា​សពីបុរសម្នាក់បានសម្រេចតែត្រូវបានជនរងគ្រោះដេញតាមចាប់បានមកវិញបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខអ៉ីម៉ាន់នីវេរលុយ មានទីតាំងផ្ទះលេខ៨១ ផ្លូវលេខ៥៩៨ ក្រុមទី២៥ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ:ឈ្មោះ សុខា សុវណ្ណមុន្នីឆេង ហៅ ឆេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ សៅ ណេត ភេទប្រុស អាយុ២៧ឆ្នាំ។ ខ្សែកមាសដែលជនសង្ស័យឆក់យកនោះមានទម្ងន់៥ជី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវលេ៥៩៨​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ាក Honda Scoopy ស៊េរី2022 ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1JN-3771​ មកពីក្រោយធ្វេីសកម្មភាពឆក់ទាញយកខ្សែកពីជនរងគ្រោះបានសម្រេចហេីយព្យាយាមគេចខ្លួនភ្លាមនោះជនរងគ្រោះជិះដេញតាមក្រោយនិងស្រែកថាចរៗផ្អេីលដល់អ្នកដំណេីរចាប់បានភ្លាមៗនិងវាយម្នាក់មួយដៃមួយជេីងទ្រមខ្លួនរួចប្រគល់ជូនសមត្ថកិច្ចចាប់ការតាមច្បាប់។

ចំណែកខ្សែកមាសត្រូវបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

...

បច្ចប្បន្ន៖ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print