បុរសម្នាក់ហូបបាយថ្ងៃត្រង់រួចចូលព្រៃដើរបេះបន្លែបែរជាជាន់មីនសល់ពីសម័យសង្គ្រាមរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ដើរចូលព្រៃបេះបន្លែ បន្ទាប់ពីហូបបាយថ្ងៃត្រងរួចតែអកុសលជាន់មីនផ្ទុះសល់ពីសម័យសង្គ្រាមរងរបួសធ្ងន់ តែត្រូវកងកម្លាំងនគរបាលការពារព្រំដែននិងកម្លាំងយោធាជួយសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង១និង២១នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ។
មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ លោកវរសេនីយ៍ឯក ឡុង សំណាង បានឲ្យដឹងថាៈជនរងគ្រោះឈ្មោះ ចន ជុង ភេទប្រុស ឣាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក មុខរបរជាកសិករ  ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុក្រោយបាយថ្ងៃត្រង់រួចជនរងគ្រោះបានឈ្លាតដើររកបេះបន្លែរក្នុងព្រៃ ដកផ្សិត និងជីកទំពាំង  បានជាន់ផ្ទុះមីនបណ្តាលឲ្យដាច់ជើងឆ្វេង ។ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ  បានសហការជាមួយកម្លាំងយោធា (ក.អ.ធ.ទី១សឹករងស្រុកថ្មពួក)     ចុះទៅពិនិត្យកន្លែងមីនផ្ទុះ និងបានចូលទៅជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយនាំគ្នាយកអង្រឹងសែងដាក់រថយន្តបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង  ។
ទាក់ទិននឹងករណីគ្រោះថ្នាក់មីននេះ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដើររកអនុផលព្រៃឈើកុំឲ្យចូលព្រៃដែលសង្ស័យថាមានមីនឬក៏មានស្លាកសញ្ញាគ្រោះថ្នាក់ឲ្យសោះនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឬក៏រងរបួសជាដើម ៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print