បើតាមសេចក្តីរាយការណ៍ព័ត៌មានពីមន្ត្រីមួយចំនួនដែលបម្រើការងារនៅក្នុង សាលាខណ្ឌប្ញស្សីកែវបាននាំគ្នាត្អូញត្អែរ និងរិះគន់ទៅលើលោកអភិបាលរងខណ្ឌនិងមន្ត្រីមួយចំនួនទៀត ដែលបច្ចុប្បន្នកំពុងតែឃុបឃិតស៊ុមគ្រលំុគ្នាប្រើមនុស្សមិនមែនជាក្របខ័ណ្ឌមន្ត្រីរាជការឲ្យធ្វើការជំនួសអ្នកមានតួនាទីនិងក្របខ័ណ្ឌរដ្ឋដោយសារ តែអ្នកនោះ មិនចេះរកលុយជូនពួកគាត់ ។
មន្ត្រីបានលួចបង្ហើបឲ្យដឹងអំពីរឿងផ្ទែក្នុងនៃសាលាខណ្ឌប្ញស្សីកែវនេះសុំមិន បញ្ចេញឈ្មោះហើយបានរៀបរាប់ថា នៅក្នុងខណ្ឌប្ញស្សីែកវនិយាយតែផ្នែកតូចមួយ ប៉ុណ្ណោះគឺការងារយុត្តិធម៌ហាក់បីដូចជាបណ្តែតបណ្តោយឲ្យអភិបាលរងមួយរូប និង មន្ត្រីមួយរូបសុំមិនបញ្ចេញឈ្មោះកំពុងធ្វើព្យុះធ្វើភ្លៀងទាញយកផលប្រយោជន៍ដាក់ក្នុង ហោប៉ៅរបស់ខ្លួន ខណៈដែលពេលរដ្ឋមានទំនាស់ផ្សេងៗកើតឡើងហើយឈានទៅដល់សាលាខណ្ឌដើម្បីឲ្យជួយដោះស្រាយនោះ ។
មន្ត្រីដែលមិនពេញចិត្តចំពោះទង្វើរបស់បុគ្គលមួយចំនួននោះបន្តទៀតថា ច្បាស់ ណាស់មន្ត្រីក្របខ័ណ្ឌគ្រាន់តែជាឧបករណ៍សម្រាប់ផ្តល់ផលប្រយោជន៍ជូនទៅឲ្យ បុគ្គលតែប៉ុន្មាននាក់ប៉ុណ្ណោះ ហើយរឿងទាំងអស់នេះមិនមែនលោក ជា ពិសី អភិបាល ខណ្ឌដែលទើបឡើងកាន់តំណែងថ្មីមិនដឹងនោះទេតែគាត់មិនហ៊ាននិយាយនិងស្តី បន្ទោស ព្រោះអ្នកដែលធ្វើបែបនេះសុទ្ធតែរៀមច្បងនិងអាចនិយាយបានថា ហាទៅ វាស្លាក់ខ្ជាក់ទៅវាស្លែង ។
មន្ត្រីខាងលើបានលួចបង្ហើបទៀតថា មន្ត្រីផ្នែកយុត្តិធម៌ចាស់លោក ណៃ ចាន់ ដារ៉ា ត្រូវបានដកបញ្ឈរជើងចោលគេមិនប្រើរហូតដល់ចង់ខូចចិត្តដោយសារតែមនុស្ស ២-៣នាក់ ក្នុងនោះមានអភិបាលរង និងមន្ត្រីអាមុីអាថោងធ្វើបាបរូបគាត់ ។ ទន្ទឹមនឹងនោះការងារមួយចំនួនទៀតដូចជាការងារសំណង់មានមនុស្សមួយក្រុមទៀតដែលគេដឹងថាជាកូនដៃកូនជើងរបស់ពួកគាត់ទាំងនោះដើរគោះ សម្លុត ទៅលើទីតាំងសំណង់ដែលធ្វើលើសពីការសុំច្បាប់ទៀតផង ។ មន្ត្រីដែលរិះគន់ទៅលើក្រុមមន្ត្រីខាងលើនេះបានបញ្ជាក់ថា បើថវិកាទាំងនោះបានមកជួយទ្រទ្រង់ដល់សាលាខណ្ឌ ឬទៅដល់លោកអភិបាលដើម្បីដោះស្រាយបន្ទុកក្នុងសាលាខណ្ឌវាមិនអីទេ តែនេះវាហូរចូលតែក្នុងហោប៉ៅបុគ្គលប៉ុណ្ណោះដែលធ្វើឲ្យមន្ត្រីមួយចំនួនមិនពេញចិត្ត ។
ដោយឡែកចំពោះអភិបាលរងខណ្ឌខ្លះទៀតកុំថាឡើយបានលិឍ សូម្បីតែក្រដាស សម្រាប់ធ្វើការងារសឹងតែគ្មានសរសេរផងព្រោះស្មោះត្រង់ពេក ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់