ភ្នំពេញ៖ បុរសម្នាក់២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តកូរ៉េពីក្រោយ កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខក្លោងទ្វារវត្តព្រៃស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េមួយគ្រឿមិនចាំស្លាកលេខធ្វេីដំណេីរចេញពីផ្លូវបេតុងច្រកក្លោងទ្វាវត្តព្រៃស្ពឺ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ផ្លូវជាតិលេខ៣ក៏បត់ស្តាំទៅជេីងភ្លាមនោះក៏មានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលខភ្នំពេញ1TO 0043 បេីកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណេីរជាមួយធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនជ្រុលបុកគូទរថយន្តពេញទំហឹងបោកផ្ទប់បណ្តាលឱ្យអ្នកបេីកបរបាក់ជេីងម្ខាងចំណែកអ្នកជិះខាងក្រោយរបួសត្រង់ភ្លៅខាងឆ្វេងបែកសាច់ខ្ទេច ភ្លាមនោះរថយន្តមិនបានឈប់នោះទេក៏បេីកទៅមុខបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានដឹកតាមកង់បីឥណ្ឌាទៅមន្ទីរពេទ្យចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២រងចាំបងប្អូនទៅទទួលយកទៅវិញ៕ដោយ៖សុខាសែនជ័យ