ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៩២គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ១១៤គ្រឿង និងម៉ូតូ ៦៦៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៣៧គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៦៦គ្រឿង និងម៉ូតូចំនួន ៣៧០ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល២៦ថ្ងៃ ពីថ្ងៃទី១-២៦ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២៩,៩១១គ្រឿង រថយន្តធំ ៤០៨គ្រឿង រថយន្តតូច ៥,១៥១គ្រឿង ម៉ូតូ ២៤,៣៥២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,១៨៨គ្រឿង រថយន្តធំ ៨៥គ្រឿង រថយន្តតូច ១,២៩១គ្រឿង ម៉ូតូ ៧,៨១២គ្រឿង (៧,៨១២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី