សង្គ្រាមអុីស្រាអែលនិងហាម៉ាសអាចរាលដាលនៅជុំវិញពិភពលោក

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមាននៅថ្ងៃពុធសប្តាហ៍នេះថា ជម្លោះរវាងអុីស្រាអែលជាមួយក្រុមហាម៉ាស អាចរីករាលដាលខ្លាំងហួសពីតំបន់មជ្ឈិមបូព៌ា ហើយវាជារឿងខុសឆ្គងដែលស្ត្រីស្លូតត្រង់ កុមារ និងមនុស្សចាស់នៅតំបន់ហ្គាហ្សាត្រូវរងទុក្ខទោសដោយសារតែសង្រ្គាម។

ក្នុងជំនួបជាមួយមេដឹកនាំសាសនានានានៅរុស្ស៉ី លោក ពូទីន បាននិយាយថា ការបង្ហូរឈាមនៅក្នុងតំបន់ត្រូវតែបញ្ឈប់។
បើតាមសេចក្តីប្រកាសរបស់វិមានក្រឹមឡាំង ក្នុងកិច្ចប្រជុំនោះលោក ពូទីន បានគូសបញ្ជាក់ថា «ភារកិច្ចរបស់យើងនៅថ្ងៃនេះ និងជាចម្បង គឺបញ្ឈប់ការបង្ហូរឈាម និងអំពើហិង្សា។ បើមិនដូច្នេះទេ ការកើនឡើងបន្ថែមទៀតនៃវិបត្តិគឺពោរពេញដោយភាពធ្ងន់ធ្ងរ និងផលវិបាកដ៏បំផ្លិចបំផ្លាញបំផុត ហើយមិនត្រឹមតែសម្រាប់តំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ តែអាចហៀរចេញឆ្ងាយហួសពីព្រំដែននៃមជ្ឈិមបូព៌ាទៅទៀត»។
បើតាមលោក ពូទីន ទីក្រុងមូស្គូបានបន្តតស៊ូមតិសម្រាប់ដំណោះស្រាយរដ្ឋពីរចំពោះបញ្ហាប៉ាឡេស្ទីន-អ៉ីស្រាអែល ដែលជាមធ្យោបាយតែមួយគត់ដើម្បីឈានទៅដល់ដំណោះស្រាយរយៈពេលវែង៕ ដោយធីរីណា

...

រូប​ថត​: GD&TD

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print