លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- មធ្យោបាយដោះស្រាយការលំបាករបស់បាតុករនៅណាហ្គាវើល = គឺត្រូវគោរពនិងអនុវត្តច្បាប់ស្តីពីការងារ?
២- រាជរដ្ឋាភិបាលកម្ពុជាមិនទុកឲ្យប្រជាជនខ្មែរណាម្នាក់ស្លាប់ទេ = តែបើអាងសិទ្ធិរបស់ខ្លួនដើម្បីចង់ស្លាប់គឺជាសេរីភាពនិងការទទួលខុសត្រូវបុគ្គលផ្ទាល់មិនពាក់ព័ន្ធដល់ការដឹកនាំរាជរដ្ឋាភិបាលទេ?
៣- បើដឹងថាខ្លួនជិតស្លាប់ហើយ = ហេតុម៉េចមិនរត់ទៅរកសេចក្តីរស់ទៅ?
៤- ការដើរដាក់ញត្តិតាមស្ថានទូតបរទេសនៅថៃ = អត់បានការអីទេ?
៥- គឺពួកអ្នកនយោបាយជ្រុលនិយមមួយចំនួនដែលធ្វើឲ្យរាំងស្ទះការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស = ពួកនេះបានតែរារាំង និងថា តែមិនបានអនុវត្តដូចគេក្នុងស្រុកទេ។
៦- ការអនុវត្តកិច្ចព្រមព្រៀងប៉ារីសស្តីពីកម្ពុជា = សម្រាប់គ្រប់គណបក្សនយោបាយនៅកម្ពុជា តែហេតុអីបានជាភ្លើងទៀនមិនចូលរួមអនុវត្តឲ្យបានពេញលេញទៅ?
៧- សកម្មភាពញុះញុង់ឲ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត = គឺជាអំពើល្មើសច្បាប់ដែលបំផ្លាញលទ្ធប្រជាធិបតេយ្យនិងការបោះឆ្នោត។
៨- ការបំផ្លាញសន្លឹកឆ្នោត គឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ = បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយរបស់ប្រទេសជាតិ។
៩- ការបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងការបោះឆ្នោត = មិនមែនជាសិទ្ធិសេរីភាពទេ។
១០- ការបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងការបោះឆ្នោត = គឺជាសិទ្ធិចូលគុក ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print