Update៖ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីបានអំបែងកែវ​មក អារ-ក ខ្លួនឯងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ បង្កការភ្ញាក់ផ្អេីលទាំងព្រឹកព្រលឹម

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​គ្រួរសារ​ និង​ ជម្ងឺ​ប្រចាំ​ បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ ដោយ​យក​អំបែងកែវអាករខ្លួនឯង​ បណ្តាល​ស្លាប់​ក្នុង​ថ្លុក​ឈាម​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ ។

ហេតុការណ៍​នេះ​ដែរ​បង្ក​ការ​ភ្ញាក់ផ្អើល​ឡេីង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០២៣​ នៅចំណុច​ផ្លូវ​១៦៩​ កែងផ្លូវ​១២២​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ ។

សព​មាន​ឈ្មោះ​ ខុង​ រ៉ា​ឌី​ អាយុ​៣៨ឆ្នាំ​ មុខរបរ​ ជាង​ភ្លើង​ ស្នាក់នៅ​បន្ទប់​ជួល​នៅ​ម្តុំ​ផ្សារ​តូច​ទួល​សង្កែ​ ស្រុក​កំណើត​ នៅភូមិខ្លុយ​ ឃុំសូរិយូង​ ស្រុក​តាំង​គោក​ ខេត្ត​កំពង់​ធំ​។ មាន​ប្រពន្ធ​ និង​ កូនចំនួនពីរនាក់​ រស់​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ ។

ប្រភព​ពត៌មាន​ពី​បង​ប្រុស​សព​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹងថា​ជន​រងគ្រោះ​មាន​អាការៈ​ជម្ងឺ​ គេង​អត់​លក់​ និង​ បាន​ដាក់​ច្បាប់​នៅ​កន្លែង​ការងារ​ ចំនួន​ពីរ​ថ្ងៃ​ គាត់​ក៏ហៅ​អោយ​មក​ស្នាក់នៅ​ផ្ទះ​គាត់​ នៅភូមិ​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិសែនជ័យ​ ចំនួន​០៤ថ្ងៃ​ហើយ​ ដេីម្បី​ព្យាបាល​ជំងឺ​ ហើយ​ជន​រងគ្រោះ​បាន​ឈប់​លេីស​ថ្ងៃ​សុំ​ច្បាប់​ចំនួន​ពីរ​ថ្ងៃ​ ខាង​ក្រុមហ៊ុន​ បាន​ ខលមក​សួរ​នាំ​គាត់​ជាបង​ប្រុស​ ហេីយ​គាត់​បាន​ ប្រាប់​ពី​មូល​ហេតុ​ ខាង​ក្រុម​ហ៊ុន​ក៏​អោយ​គាត់​ទៅ​ជួប​និយាយ​គ្នា​ ។ ប្រ​ភព​ដដែល​ បន្ត​ថា​​កាល​ពី​ព្រឹកថ្ងៃ​ទី២៦​ ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះជួល​ហើយ​ប្រាប់​ថា​ទៅ​ធ្វើ​ការ​ បន្ទាប់​មក​ខាង​ក្រុមហ៊ុន​ ក៏​បាន​ទាក់ទង​មក​សួរ​គាត់​វិញ​ ថា​អត់​ឃេីញ​ជន​រងគ្រោះ​ទៅ​ធ្វើការ​ គាត់​ក៏​ចាប់​ផ្តើម​សង្ស័យ​ ក៏ព្យាយាមទំនាក់ទំនង​ទៅ​ប្អូន​ប្រុស​ ​ខល​ចូល​ ​ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​ ។

ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹងថា​ មុន​កេីត​ហេតុ​នៅ​ព្រឹក​ម៉ោង​៦:១៥នាទី​ គេ​ឃេីញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ គុប​ជ្រុង​ ពណ៌​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1AF-7092 មក​ឈប់​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ នៅ​ក្រោយ​ក្រសួង​ការពារ​ជាតិ​ ផ្លូវ​១២២​ ។ ខណៈ​កំពុង​អង្គុយ​ផឹក​ការ​ហ្វេរ​ក្នុង​ទឹក​មុខ​សោក​សៅ​ បុរស​រង​គ្រោះ​ ក៏​បាន​វៃ​បំបែក​កែវ​កាហ្វេ​ ហេីយ​យក​អំបែង​​មក​អារ​បំពង់​ករ​ខ្លួន​ឯង​ បណ្តាល​អោយ​ឈាម​ស្រោច​ខ្លួន​របួស​ធ្ងន់​ ។ ឃេីញ​អាការៈ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​​ ម្ចាស់​ហាង​បាន​ដេញ​បុរស​នោះ​ អោយ​ទៅ​ពេទ្យ​ ហើយ​បុរស​នោះ​ ក៏​ដេីរ​យកដៃ​ខ្ទប់​ឈាម​ ឆ្លងកាត់សួន​ច្បារ​ហាត់​ប្រាណ​ មកដួល​ស្លាប​ក្នុង​ថ្លុក​ឈាម នៅ​ផ្លូវ​១៦៩​ កែង​ផ្លូវ​១២២​ ។

ចំពោះ​មូលហេតុ​នៃការ​ធ្វើ​អត្តឃាត​របស់ជន​រងគ្រោះ​ត្រូវ បងប្រុស​បង្កើត​ជនរងគ្រោះ​បានបង្ហេីបថា​ មូលហេតុ​ដោយ​សារ​ ជំងឺ​ប្រចាំ​កាយ​ គឺ​ជំងឺ​សតិ​អារម្មណ៍​ ដេក​អត់​លក់​ជាច្រេីនថ្ងៃមកហេីយ និង​ បញ្ហារ​ជាមួយ​គ្រួសារ​ ប្រពន្ធ​សុំលែង​។

...

បន្ទាប់​ពី​សមត្ថកិច្ច​បច្ចេកទេស​និង​ វិទ្យាសាស្ត្រ​បាន​ធ្វើ​កោសល្យវិច័យ​ជុំវិញ​កន្លែង​កើត​ហេតុ​ បាន​បញ្ជាក់​ថា​សពពិត​ជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ អារករ​សម្លាប់​ខ្លួន​​ពិតប្រាកដ​ ។
បច្ចុប្បន្ន​សព​ប្រគល់​អោយ​សាច់​ញាតិ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print