សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការបន្តការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដរាបណាប្រជាពលរដ្ឋ នៅតែផ្តល់ការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា យើងនៅតែប្តេជ្ញាចិត្តក្នុងការបន្តការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ជិត២ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ជាខ្លាំងទៅលើសមត្ថភាព សុខភាព និងលទ្ធភាពប្រកបការងារចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កម្មករ និយោជិត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងថា ៖ ប្រាក់ឈ្នួលអប្បរមារបស់កម្មករ និយោជិតនៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសមួយចំ នួនក្នុងតំបន់ក្នុងនោះមានដូចជា វៀតណាម ស្រីលង្កា និងបង់ក្លាដែសជាដើម។
លោករដ្ឋមន្ត្រីការងារបន្តថា ៖ កម្មករ និយោជិតភាគច្រើន ក្រៅពីការចំណាយផ្សេងៗប្រចាំថ្ងៃ ពួកគាត់ក៏សន្សំបាន ថវិកាមួយចំនួនផងដែរ ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print