ភ្នំពេញ ៖ បញ្ហាបុរីមួយរយៈនេះ មានបញ្ហាច្រើន រវាងម្ចាស់បុរី និងអតិថិជន ប្រជាពលរដ្ឋ ករណីខ្លះក្លាយជាជម្លោះ ការតវ៉ាដ៏រាំរ៉ៃ ករណីខ្លះ បញ្ចប់ដោយជ្រើសរើសយក គោលការណ៍ដោះស្រាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ។
ជាក់ស្តែង ! នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ម៉ោង០៩:០០នាទី នៅបុរីពិភពថ្មី៣ ស្ថិតនៅ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល មានប្រជាពលរដ្ឋប្រមាណ ៤០នាក់ បានមកបន្តប្រមូលផ្ដុំតវ៉ាទាមទារលក្ខខណ្ឌចំនួន ០៤ចំណុច:
១/. សូមឱ្យបុរីគោរពគោលការណ៍។
២/. សូមបុរីត្រូវដោះស្រាយ 50% ជូនប្រជាពលរដ្ឋម្ចាស់ផ្ទះដែលបុរីបានរឹបអូសរួច។
៣/. បុរីត្រូវទិញផ្ទះចូលវិញចំនួន 50% ចំពោះផ្ទះដែលមិនមានលទ្ធភាពបង់។
៤/. បុរីត្រូវចេញលិខិតទិញចូលវិញ 50% សម្រាប់អតិថិជនបង់បន្ត។
បច្ចុប្បន្ន: មិនទាន់មានដំណោះស្រាយនៅឡើយ។
ប្រជាពលរដ្ឋភាគច្រើន ប្រឹងប្រែងសន្សំប្រាក់ ធ្វើការ ខ្ចីបុលធនាគារ ដើម្បីទិញផ្ទះតាមបុរី ជាជម្រកដ៏សមរម្យ ទីបំផុត មានរឿងរ៉ាវកើតឡើង ធ្វើអោយពួកគាត់ ខាតបង់ ខាតពេលធ្វើការ រកសុី ។ នេះជាចំណុចមួយដែលអាជ្ញាធរពាក់ព័ន្ធ ជួយរកដំណោះស្រាយណាមួយ ឱ្យជោគជ័យដូចគ្នាបាន ៕