សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាខណៈមនុស្សពីរនាក់បានស្លាប់ភ្លាមៗក្រោយពីជិះម៉ូតូប៉ះជាមួយនិងរថយន្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ប្តីនិងប្រពន្ឋបានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូហើយរថយន្តប៉ះពីក្រោយបណ្តាលឲ្យដួលកិនចំទាំងពីរនាក់។

ហេតុគ្រោះថ្នាក់នេះកើតឡើងលើផ្លូវលេខ១៤០ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣។
សមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ហុីយិននដាយ ពណ៌ស ពាក់ស្លាកកលេខភ្នំពេញ3F-3129 សណ្តោងសឺមីរុឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-6247  ។
អ្នកបើកបរឈ្មោះពឿន សុន  ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិកណ្តត់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បួងទៅទិសខាងជើង លុះមកដល់ចំណុចខាងលើបានប៉ះពីក្រោយម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ីត ពណ៌ ខៀវ-ស ពាក់ស្លាកលេខកំពង់ស្ពឺ 1W-6877 ។
អ្នកបើកបរឈ្មោះមូល ម៉ី ភេទប្រុស អាយុ៣៣ឆ្នាំ ឌុបប្រព្ធនឈ្មោះ សុខ ទូច ភេទស្រី អាយុ២៩ឆ្នាំ អ្នកទាំងពីនាក់រស់នៅភូមិត្រពាំងអណ្តូង ឃុំស្រុកពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបស្របទិសគ្នា ។
ប្រភពបានបន្តទៀតថាបណ្ដាលឱ្យដួលម៉ូតូធ្លាក់ជនរោងគ្រោះទាំងពីនាក់ត្រូវរថយន្តបង្កកិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ចំពោះវត្ថុតាងទាំងពីគ្រឿងយកមកក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង។
អ្នកបើកបររថយន្ដឈ្មោះ ពឿន សុន បាននាំអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីសាកសួរ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print