លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៩ តុលា ចំនួន ១៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥១នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥១ នាក់(ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែតុលា ។

ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន ៖

+រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ២១នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៩ករណី ឃាត់ ៣០នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែតុលា រួមមាន ៖

មេតំហ្វេតាមីន(Ice) = ១៨,៨៥ក្រាម និង៧កញ្ចប់តូច។

-មេតំហ្វេតាមីន(Wy) = ១៧,៥៥ក្រាម។

លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៩អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់ ៧ករណី ឃាត់ ២២នាក់ ស្រី ១នាក់។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,០៤ក្រាម។

៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៥ក្រាម។

៤ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យកIce ១១,០៧ក្រាម។

៥ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ចាប់យកIce ១កញ្ចប់តូច។

៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។

៧ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៣៧ក្រាម។

៨ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកWy ១៧,៥៥ក្រាម។

៩ / ស្វាយរៀង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦កញ្ចប់តូច។

PM : ១អង្គភាព

១ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦២ក្រាម៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print