គេសង្ស័យថា ល្បែងស៉ីសងប្រភេទឡូតូតូចធំយីហោ«8888» មានលួចបើកដំណើរការល្បែងផ្សេងៗ មិនស្របច្បាប់ក្រោមហេតុផលមានអាជ្ញាបណ្ណ !

ចែករំលែក៖

ភ្នំពេញ : ល្បែងស៊ីសងប្រភេទឡូតូតូចធំដែលមានយីហោ«8888» បាននឹងកំពុងតែបើកចរាចរណ៍យ៉ាងរលូនក្រោមក្រសែភ្នែករបស់អាជ្ញាធរដែនដី ក្នុងហេតុផលមានអាជ្ញាបណ្ណត្រឹមត្រូវ។ ប៉ុន្តែគេសង្ស័យថា មានបង្កប់ល្បែងសុីសងផ្សេង ដែលតម្រូវឱ្យសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យរដ្ឋបាល ប្រយោជន៍ ទប់ស្កាត់ការបើកបនល្បែងដោយខុសច្បាប់(មានបង្កប់នូវល្បែងខុសពីអាជ្ញាបណ្ណ) ។

សូមបញ្ជាក់ថា៖ បើតាមប្រជាពលរដ្ឋរាយការណ៍មក យ៉ាងហោចណាស់ក៏មានទីតាំងល្បែងស៊ីសងអនឡាញ ឡូតូ តូចធំដែលមានយីហោ«8888» ចំនួន៤ទីតាំងធំៗកំពុងតែបើកដំណើរការយ៉ាងរលូននៅក្នុងទឹកដីខណ្ឌ៧មករា រាជធានីភ្នំពេញ ។
១-នៅហាងកាហ្វេមួយកន្លែងដែលមានយីហោ តោះជុំគ្នាកាហ្វេ ស្ថិតនៅតាមបណ្ដោយផ្លូវ២៤២ ក្នុងសង្កាត់បឹងផលិតខណ្ឌ៧មករា។
២-នៅទីតាំងមួយកន្លែងដែលមានយីហោឃ្វីនសាឡន ផ្ទះលេខ២២Eo ផ្លូវ 134 ក្បែរនិងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់វាលវង្សខណ្ឌ៧មករា។
៣-ទីតាំងមួយកន្លែងដែលស្ថិតនៅតាមផ្លូវឌឿងអែមខាងលិចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់មិត្តភាព។
៤-នៅនឹងទីតាំងកាហ្វេមួយកន្លែងដែលមានយីហោសាខាទី 11 ធីងណាម .ណេត ម៉ីម៉ីកាហ្វេ និងបាយនាត្រី ទីតាំងខាងលើនេះកន្លងមកអាជ្ញាធរខណ្ឌ៧មករាក៏បានចុះទៅម្ដងដែរតែទីបំផុតនៅតែបើកដំណើរការលេងដដែល។ នេះជាបញ្ហាមួយ កើតជាចំងល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងអនឡាញ ឡូតូតូចធំដែលមានយីហោ«8888» ខាងលើនេះគ្រប់អាជ្ញាធរសង្កាត់ពាក់ព័ន្ធសុទ្ធតែអះអាងថាមានច្បាប់និងអាជ្ញាបណ្ណត្រឹមត្រូវ។ ហាក់ផ្ទុយស្រឡះពីអាជ្ញាធរខណ្ឌដទៃទៀតនៅក្នុងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ចុះបង្ក្រាបជាបន្តបន្ទាប់ដោយអះអាងថានេះគឺជាល្បែងស៊ីសងខុសច្បាប់។
ពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខាងលើនេះ លោកវរសេនីយ៍ឯកនេត ស៊ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានប្រាប់កាសែតនគរវត្តតាមទូរសព្ទថា ៖ រឿងមានច្បាប់ត្រឹមត្រូវនោះលោកពុំបានដឹងនោះទេ…តើលោកមិនមែនជាអ្នកចេះលេងល្បែងមួយហ្នឹង សួរទៅខាងសាលាខណ្ឌទៅ បើខាងសាលាខណ្ឌដឹកនាំចុះត្រួតពិនិត្យឃើញថាមានច្បាប់ត្រឹមត្រូវយើងក៏មិនអាចធ្វើអីគេបានដែរ តែបើអត់មានច្បាប់ត្រឹមត្រូវនោះយើងនឹងធ្វើការចុះបង្ក្រាបបិទទីតាំងខាងលើ។
ដោយឡែកលោកថេង សុថុលអភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា កន្លងទៅអះអាងថា៖ រាល់ល្បែងសុីសងដែល គ្មានច្បាប់ ឬល្បែងតែម្តងត្រូវតែបង្ក្រាប លើកលែង ការបើកតាមរយះអាជីវកម្ម មានការអនុញ្ញាត ត្រឹមត្រូវ តាមរដ្ឋបាលរាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋដែលជាអ្នកប្រជុំតាមដានមើលព័ត៌មានប្រចាំថ្ងៃបាននាំគ្នាលើកឡើងថា៖ វាជារឿងមួយគួរឲ្យឆ្ងល់ណាស់ តាមបណ្ដាលខណ្ឌនានា គេចុះបង្ក្រាប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយឡែកនៅក្នុងមូលដ្ឋាននេះ បែរជាល្បែងស៊ីង លួចបង្កប់ក្រោមអាជ្ញាបណ្ណ ។

បើតាមការបញ្ជាក់ពីមន្ត្រីនគរបាលខណ្ឌ៧មករា បានប្រាប់មកកាន់ មជ្ឈមណ្ឌលសាព័ត៌មាន«នគរវត្ត» នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះថា ៖ ពាក់ព័ន្ធបនល្បែងសុីសងប្រភេទឡូតូ តូចធំ ទាំង៤ទីតាំងខាងលើនេះ គឺមានអជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវ ហើយមិនមានបង្កប់ល្បែងសុីសងផ្សេងៗខុសពីឡូតូ តូចធំ 8888នោះឡើយ។

សមត្ថកិច្ចបន្តថា ៖ ចំពោះទីតាំង ដែលមានយីហោ ធីង ណាម កន្លងមកមានលួចបង្កប់ល្បែងសុីងគ្រប់ប្រភេទ ប៉ុន្តែបន្ទាប់ពី អជ្ញាបានធ្វើការចុះបង្ក្រាបម្តងរួចមកហើយនោះ និងដកហូតសម្ភារះមួយចំនួនពាក់ព័ន្ធល្បែងសុីសង ខុសច្បាប់ ។ តែបច្ចុប្បន្ននេះ ចំពោះទីតាំង ផ្ទះយីហោ ធីតណាមនេះ មានតែឡូតូ តូចធំ «8888» ដែលមានច្បាប់ត្រឹមត្រូវប៉ុណ្ណោះ។ ដោយឡែកបើមានការបង្កប់ដូចប្រជាពលរដ្ឋលើកឡើង ទាំងសមត្ថកិច្ច និងអាជ្ញាធរ មិនព្រងើយកន្តើយនោះទេ ប៉ុន្តែត្រូវប្រើពេលវេលា ពិនិត្យស្រាវជ្រាវ ៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print