សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងវេទិកាមួយនៅថ្ងៃចន្ទនេះ មន្រ្តីយោធាថ្នាក់លេខ២របស់ប្រទេសចិនបានប្តេជ្ញាថានឹងអភិវឌ្ឍទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក ខណៈដែលបានចោទប្រកាន់ «ប្រទេសមួយចំនួន» ថា «បង្កើតភាពចលាចល» និងព្យាយាមធ្វើឱ្យខូចការគ្រប់គ្រងរបស់បក្សកុម្មុយនិស្ត។
Beijing Xiangshan forum ដែលជាវេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ចិនស្តីពីការទូតយោធា បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយគ្មានវត្តមានរដ្ឋមន្ត្រីការពារជាតិ។
លោក Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានថ្លែងក្នុងសុន្ទរកថាគន្លឹះនៅឯវេទិកានោះថា «យើងនឹងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ=ឈ្នះ អភិវឌ្ឍទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក»។ លោក Zhang បានចោទប្រកាន់ប្រទេសមួយចំនួនពីការប្រកាន់យកចិត្តគំនិតលេងល្បែងសូន្យក្នុងរឿងនយោបាយ ហើយថាប្រទេសនានាមិនគួរមានចេតនាបង្ករឿងដល់ប្រទេសផ្សេងទៀតលើបញ្ហាសំខាន់ៗ និងរសើបដូចជាតៃវ៉ាន់នោះទេ។
ចិននិងសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងរវាងយោធានឹងយោធាដោយផ្ទាល់នោះទេ ចាប់តាំងពីអតីតរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ត្រូវបានតែងតាំងកាលពីខែមីនា៕ ដោយធីរីណា
រូបថត:TTXVN-VNA