អីក៏ដាច់ចិត្តម្ល៉េះ! ខឹងគូដណ្ដឹងស្ដីបន្ទោសបន្តិចបន្តួច នារីម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនទាំងជិតចូលរោងការ​

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅសល់តែពីរខែទៀត​ប៉ុណ្ណោះគូស្នេហ៍មួយគូនឹងចូលរោងការ​ហើយ ប៉ុន្តែបែរជាមានរឿងនឹកស្មានមិនដល់​មួយបានកើតឡើង ដោយនារីជាគូដណ្ដឹងបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកអាវចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល​ ព្រោះតែទាស់សម្ដីមិននិយាយរកគ្នារឿងនារីរងគ្រោះចាញ់បោកលុយគេអស់ចំនួន៣០០ដុល្លារ​ ។

​     ហេតុការណ៍ដ៏ភ្ញាក់ផ្អេីលខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង៥​ និនិង៣០នាទីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅជាប់ផ្លូវ៣០ម៉ែត្រ​ ក្នុងភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​     សមត្ថកិច្ចបានឱ្យដឹងថា​ នារីរងគ្រោះមានឈ្មោះ ហាក់ ឌីណា​ អាយុ២២ឆ្នាំជាបុគ្គលិកក្រុមហ៊ុនមួយកន្លែង​ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ១ ជាន់ទី៥ជាមួយគូដណ្តឹងក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។
​    តាមការបញ្ចាក់ពីបុរសជាគូដណ្តឹងបានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុខ្លួននិងគូដណ្ដឹងបានទាស់សម្ដីគ្នាបន្តិចបន្តួច​រឿងចាញ់បោកគេអស់លុយ៣០០ដុល្លារ​ ។ បន្ទាប់មករូបគេបានចេញពីបន្ទប់ជួលទៅធ្វើការដូចសព្វមួយដង​ ចំណែកឯនារីរងគ្រោះត្រូវជាគូដណ្តឹងមិនបានចេញទៅធ្វើការនោះទេ​ ដោយនៅក្នុងបន្ទប់តែម្នាក់ឯង​ ។ លុះមកដល់វេលាម៉ោង៥និង៣០នាទីល្ងាចនាថ្ងៃកើតហេតុខាងលើខ្លួនក៏បានចេញពីធ្វើការត្រឡប់មកបន្ទប់ជួលវិញ​ ខណៈពេលឡើងមកដល់មុខបន្ទប់បានគោះទ្វារនិងស្រែកហៅគូដណ្តឹងខ្លាំងៗមិនឃើញនារីរងគ្រោះបើកទ្វារឱ្យសោះ ពេលនោះដែរខ្លួនឆ្ងល់ហើយក៏សម្រេចចិត្តធាក់ទ្វារចូលទៅស្រាប់តែឃើញនារីជាគូដណ្តឹងបានយកអាវចងកនៅលើស្នួដែកដាក់សម្លៀកបំពាក់ស្លាប់បាត់ទៅហើយ​ ពេលនោះរូបខ្លួនបានស្រែកឱ្យអ្នករស់នៅបន្ទប់ជិតខាងជួយនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុ​ ។
​    ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣​ បានចុះមកដល់ធ្វើការពិនិត្យ​ និងយកខ្សែព័ទ្ធជុំវិញបន្ទប់កើតហេតុហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ឱ្យចុះមកពិនិត្យទៅលើសពនារីរងគ្រោះ។  ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច​ ក៏បានបញ្ជាក់ប្រាប់ថា​ នារីរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន​ រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print