ភ្នំពេញ៖ បន្ទាប់ពីរងការរិះគន់ខ្លាំងៗជុំវិញករណីនាយក្រឹមប្រើពាក្យរើសអើងភេទទី៣ នៅលើវេទិការប្រគយតសមត្ថភាពCambodia’s Got Talentនោះ ពេលនេះបានឈានដល់ពេលដែលត្រូវសម្របសម្រួលហើយ។លទ្ធផលជាវិជ្ជមានហើយក្រោយពីបានជួបជជែកគ្នាពីភាគីទាំងសងខាងជាមួយនឹងលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ។
តាមរយៈបណ្តាញសង្គមុននេះលោកទេសរដ្ឋមន្ត្រីបានអះអាង ពីលទ្ធផលវិជ្ជមាន ក្រោយការជជែកពិភាក្សាគ្នាជាមួយ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម និង ណុប ដាណេ ដែលជាបេក្ខជននៃកម្មវិធី Cambodia’s Got Talent។ ក្នុងជំនួនសម្របសម្រួលនៅគណៈកម្មការសិទ្ធិមនុស្សកម្ពុជានោះដែរក៏មានវត្តមានប្រធានសមាគមសិល្បករកម្ពុជា លោកជំទាវ ចន ច័ន្ទលក្ខិណា និងលោកឧកញ៉ា ហេង ឡុង និងតំណាងស្ថានីយទូរទស្សន៍ហង្សមាសផងដែរ។ ទោះជាយ៉ាងណាគេនៅមិនទាន់បានបញ្ជាក់ពីខ្លឹមសារលំអិតនៃកិច្ចពិភាក្សាឡើយ ដោយអះអាងថា នឹងមានការផ្សព្វផ្សាយតាមរយៈវីដេអូខ្លី ខណៈដែលទស្សនិកជនចង់ឃើញតារាកំប្លែងរូបនេះថ្លែងសារសុំទោសទៅកាន់ទស្សនិកជន ពិសេសក្រុមអ្នកស្រលាញ់ភេទដូចគ្នាហៅកាត់ថា LGBTនោះ។ ជាមួយគ្នានេះតាមរយៈលោក ហេងឡុង ប្រធានសមាគមន៍សិល្បៈស្ម័គ្រចិត្តជួយសង្គមដែលលោកបានលើកឡើថា សូមអរគុណលោកជំទាវចន ចន្ទ័លក្ខិណាប្រធានសមាគមសិល្បករខ្មែរបានជួយអន្តរាគមន៍និងអរគុណជាអនេកជូន លោក អ៊ូ ប៊ុណ្ណារ៉ាត់ និងក្មួយ ណុប ដាណេដែលបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិយើង។ គេនៅបន្តរងចាំតាមដានដែរថាតើក្នុងខ្លឹមសារវីដេអូនោះ តារាកំប្លែងរូបនេះនឹងប្រើប្រាស់ពាក្យយ៉ាងដូចម្តេចដើម្បីបន្សាបការរិះគន់ជាច្រើនពីអ្នកលេងបណ្តាញសង្គម ដែលគេចាំបានថាសូម្បីសិល្បករ និងកញ្ញាឯកជាច្រើនរូបក៏មិនពេញចិត្តនឹងពាក្យសម្តីនៅកញ្ចក់ទូរទស្សន៍តាមការLive ផ្ទាល់ពីកម្មវិធីដែរ។
គួរបញ្ជាក់ដែរថាកាលពីរាត្រីថ្ងៃទី២៨ ខែតុលឆ្នាំ ២០២៣កម្មវិធី Cambodian’s Got Talent រដូវកាលទី៣ បានមកដល់វគ្គLive Show សប្តាហ៍ទី៣ ដោយក្នុងនោះបេក្ខភាពដែលធ្លាប់បានជាប់ពីវគ្គកន្លងមកបានមកបញ្ចេញសមត្ថភាព។ ក្នុងនោះគេសង្កេតឃើញបេក្ខភាព ណុប ដាណេ ដែលអ្នកសិល្បៈ និងមហាជនជាច្រើនបានស្គាល់ថាជាម្ចាស់សម្អាងការណុបដាណេ ដែលធ្លាប់លេចមុខមាត់ខ្លាំងលើវិស័យសិល្បៈតុបតេងសម្លៀកបំពាក់សម្អាងកាយ ហើយក៏ត្រូវបានសិល្បករជាច្រើនស្រលាញ់រាប់អាននិងចាត់ទុកថាជាបុគ្គលមានស្នាដៃឆ្នើមក្នុងការជួយលើវិស័យសិល្បៈ បានឡើងបញ្ចេញសមត្ថភាពជាថ្មីផងដែរ។នាងក្រឹមជាគណកម្មការក៏បានបញ្ចេញមតិដោយលោកលើកឡើងថា ចិត្តលោកមិនចង់ឲ្យមានភេទទី៣កើនឡើងទេ មានបុណ្ណានៅប៉ុណ្ណឹងចុះ ដោយសារលោកលើកឡើងថាបាត់ធនធានមនុស្សបាត់អ្នកបន្តពូជ ទោះជាយ៉ាងណាគណម្មការផ្សេងៗ ក៏មិនយល់ស្របទៅនឹងការលើកឡើងបែបនេះរបស់នាយក្រឹម ពិសេសតារាពហុជំនាញខាត់ សុឃីម ដែលបានជួបរឿងរ៉ាវជាមួយភេទទី៣សូម្បីតែប្អូនស្រីបង្កើតរបស់នាងក៏ស្រលាញ់ភេទដូចគ្នាដែរ។ភ្លាមៗនៃការបញ្ចេញមតិរបស់នាងក្រឹម ស្រាប់តែនៅលើបណ្តាញសង្គមហ្វេសប៊ុក និងTik Tok វិញពោរពេញដោយការរិះគន់មិនសំច្ចៃមាត់ដោយមានទាំងសិល្បករ ប្រុសស្រី និងភេទទី៣ ក្នុងនោះក៏មានកញ្ញាឯកល្បីល្បាញក៏កើតទុកមិនសុខចិត្តទៅនឹងពាក្យសម្តីដែលពួកគាត់លើកឡើងថាជាការរើសអើង ឬមិនពេញចិត្តទៅកាន់ភេទទី៣ ៕ ដោយ៖ វឌ្ឍនា