ពលរដ្ឋ៦០គ្រួសារលើផ្ទៃអាងត្រពាំងថ្ម​ តំបន់ដាច់ស្រយាលទទួលគ្រឿងបរិភោគនិងឧបភោគពីឯកឧត្តម​ អ៊ុំ​ រាត្រី​ និងលោកជំទាវ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលស្ថិតនៅក្នុងភូមិឈូកអាង​ ឃុំពន្លៃ​ ស្រុកភ្នំ​ ស្រុក ចំនួន៦០គ្រួសារ​ ទទួលបានគ្រឿងបរិភោគនិងឧបភោគពីឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងលោកជំទាវ ដឹកនាំដោយលោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្តបន្ទាយមានជ័យ​ ដែលមានការចូលរួមពីលោក​ ជូ​ បុត្រ​ អភិបាលនៃគណៈអភិបាលស្រុក លោកស្រីអភិបាលរង​ កងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ​ អាជ្ញាធមូលដ្ឋានបានចូលរួមនារសៀលថ្ងៃទី៣១ ខែតុលា​ ឆ្នាំ​២០២៣។
នាឱកាសនោះលោក​ ឃ្លោក​ នួយ​ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្ត​ម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តនិងលោកជំទាវ​ ជូនដល់បងប្អូនដែលរស់នៅដោយក្តីនឹករលឹក។​ មួយវិញទៀតលោកបាន​ ណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយអនាម័យ​ តាមរយៈការហូបស្អាត​ ផឹតស្អាត​ និងរស់នៅស្អាតប្រកបដោយអនាម័យ។
ដោយតំបន់ខាងលើស្ថិតនៅផ្ទៃអាងត្រពាំងថ្ម​ ជាជម្រកមឆ្ឆាជាតិ​ លោកអភិបាលរងខេត្ត​ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ ដែលប្រកបរបនេសាទ​ នៅចំនុចអាងត្រពាំងថ្មនេះ​ សូមកុំប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់​ ពិសេសឧបករណ៍​ឆក់​ជាដើម ដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ពូជត្រី​ ។  ដូច្នេះលោកក៏បានសំណូមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ បើសិនជាមានករណីនេសាទដោយប្រើប្រាស់​ ឧបករណ៍​ឆក់​ ឬឧបករណ៍ផ្សេងៗដែលច្បា​ប់ហាមឃាត់​ សូមរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើការចុះបង្ក្រាបបានទាន់ពេលវេលា ។
សូមបញ្ជាក់​ថា​ ប្រជាពលរដ្ឋទាំង៦០គ្រួសារ​ ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម​,​ មី១១កញ្ចប់,​ ត្រីខមួយយួរទឹកស៊ីអ៉ីវ៣ដប​ និងទឹកត្រី៣ដបផងដែរ៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print