ក្រសួងបរិស្ថានប្រកាសថ្កោលទោស ជនដែលវាយសម្លាប់សត្វឈ្លូស ខណៈជនរូបនេះត្រូវបានកម្លាំងនគរបាលខេត្តកោះកុង ចាប់ឃាត់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មាន ថ្កោលទោស ជនដែលវាយសម្លាប់សត្វឈ្លូស ខណៈជនរូបនេះត្រូវបានកម្លាំងនគរបាលខេត្តកោះកុង ចាប់ឃាត់ខ្លួនបានហើយ។

តាមរូបភាពវីដេអូ នៃសកម្មភាពបុរសម្នាក់បានយកដំបងឈើវាយសម្លាប់សត្វឈ្លូសដែលប្រឹង ហែលក្នុងទឹកសមុទ្រឡើងលើគោក នៅឆ្នេរកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះជាទង្វើល្មើសច្បាប់។

ក្រសួងបរិស្ថាន សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលដែលបានវាយសម្លាប់ សត្វឈ្លូស ១ក្បាល ជាប្រភេទសត្វព្រៃដែលត្រូវអភិរក្ស។ ក្រសួងបរិស្ថាន ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចស្វែង រកជនប្រព្រឹត្តបទល្មើសយកផ្តន្ទាទោសតាមច្បាប់ស្ដីពី តំបន់ការពារធម្មជាតិ ដោយគ្មានការលើកលែង។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បន្តអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋគ្រប់គ្នា កុំសម្លាប់ កុំជួញដូរ និងកុំបរិភោគសត្វព្រៃ ដោយត្រូវ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ និងសត្វព ដែលជាសម្បត្តិធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print