ខេត្តបន្ទាយមានជ័យៈ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារទទួលអំណោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវនៅរសៀលថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២៣នៅក្រុងសិរីសោភ័ណ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍រាយការណ៍ថា៖នៅខេត្តបន្ទាយមានជ័យមាន២ស្រុក/ក្រុងមាន១.ស្រុកមង្គលបូរីរងគ្រោះដោយទឹកជំនន់មានប៉ៈពាល់ចំនួន៤,០៧១គ្រួសារស្មើមនុស្សរាយ១៧,៥០៨នាក់ជម្លៀសដាកទីទួលសុវត្ថភាព១៤១គ្រួសារស្មើ៥៥៥នាក់ប៉ៈពាល់ស្រូវ៣,៤១៣ហិកតា ទឹកលិចផ្លូវនិងច្រុះដាច់១០៨ខ្សែប្រវែង៨១,២៣៥ម៉ែត្រ។ក្រុងសិរីសោភ័ណរងគ្រោះដោយទឹកជំនន់មានប៉ៈពាល់ចំនួន១,០១០គ្រួសារស្មើមនុស្សរាយ៤,១០៧នាក់ជម្លៀសដាកទីទួលសុវត្ថភាព៩១គ្រួសារស្មើ៤១៦នាក់ប៉ៈពាល់ស្រូវ៤៤១ហិកតា ទឹកលិចផ្លូវនិងច្រុះដាច់៦៦ខ្សែប្រវែង៣៣,៦១៩ម៉ែត្រ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖ជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនៅពេលនេះបាននាំយកអំណោយចែកជូនចំនួន២០០គ្រួសារមានក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរីក្នុង១គ្រួសារទទួលបាន អង្ក១ចំនួន២០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ថវិការចំនួន៥ម៉ឺនរៀល៕
ដោយ៖វណ្ណា
