តុលាការសម្រេចឃុំខ្លួនជនក្លែងព្រះរាជសារព្រះមហាក្សត្រ ពីបទ.ឆបោក បទក្លែងបន្លំឯកសារសាធារណៈ និងបទ.ប្រើប្រាស់ឯកសារសាធារណៈក្លែង

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថ្លែងឲ្យដឹងថា ជនសង្ស័យដែលក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ ត្រូវបានតំណាងអយ្យការ បើកការស៊ើបសួររួចរាល់ហើយ ដោយចោទប្រកាន់ពីបទ.ឆបោក បទក្លែងបន្លំឯកសារសាធារណៈ និងបទ.ប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលបទល្មើសនេះមានចែងតាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ ។

ក្រោយពីតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

សូមជម្រាបថា ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្លាំងសមត្តកិច្ចនគរបាល នៃអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវ និងឃាត់ខ្លួនកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះសំណាក់មួយកន្លែងទាល់មុខមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ហៅ មន្ទីរពេទ្យលោកសង្ឃក្នុងភូមិ បុរី កម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមសមត្តកិច្ចឲ្យដឹងថា កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជ វាំង បដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងបណ្តាញសង្គម និងដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នង ការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ពន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣ ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានសារភាព ថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារ ប្រាកដមែន ដោយបន្លំខ្លួនធ្វើជាខ្សែព្រះញាតិវង្ស ទៅជួលសេវា វាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេច ជា ស៊ី ម សន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់ នូវខ្លឹមសារ និងឯកសារ គំរូ រួច ផ្ញើលិខិតនោះ ទៅឲ្យកូនសិស្សលោកនៅវត្ត ចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្ម វនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនា ក្នុង ព្រះរាជពិធីបុណ្យកឋិនទាន នៅវត្ត ទេពវិមាន ហៅ វត្ត កាន់ទ្រង់ ស្ថិតនៅឃុំ តានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបាន ផល ប្រយោជន៍ ពីការរៀបចំកម្មវិធីបុណ្យ កឋិនទាន ។

...

ករណីនេះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារ ណជន ឲ្យមានការប្រុងប្រយ័ត្នចំពោះការចែករំលែក នូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឲ្យខ្លួនក្លាយជា ឈ្នាន់បម្រើដល់ឧបាយកលរបស់ ក្រុមជនឆបោក ព្រមទាំងត្រូវទទួល ខុសត្រូវ ចំពោះច្បាប់ថែមទៀតផង ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print