សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យោងតាម កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៣។

កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យទី១មាន
ឈ្មោះង្វៀង ឌឹកថាន់ទុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
២.ឈ្មោះចឹង អាន់ទឹង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ B56 សៀងហៃរីស៊ត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
៣.ឈ្មោះចិន ថៃលីវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ B៤០ សៀងហៃរីស៊ត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
៤.ឈ្មោះង្វៀង កាធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខBIBOស្ថិតនៅភូមិចេក ឃុំសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀង។

...

ប្រភពបន្តថា នៅវេលាម៉ោង៤ និង៤០នាទីរសៀល រហូតដល់ម៉ោង ២៣ និង២០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា ដឹកនាំដោយលោក  ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឡម ពេងស៊ាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកាស៊ីណូសៀងហៃ និងចំណុចខារ៉ាអូខេ BIBO ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់
រួមទាំងវត្ថុតាងមាន៖
ក្រាមពណ៌សថ្លាចំនួន ១៣  កញ្ចប់ មានទម្ងន់ ១២៧.២០ ក្រាម (គិតទាំងសំបកវិចខ្ចប់)( កេតាមាន)
ម្សៅម៉តពណ៌សចំនួន ០៩ កញ្ចប់ មានទម្ងន់ ៨៧.១០ ក្រាម (គិតទាំងសំបកវេចខ្ចប់)(កេតាមាន)
-ថ្នាំគ្រាប់ពណ៌លឿងចំនួន ១២ កញ្ចប់ មានទម្ងន់១៩.៥០  ក្រាម  (គិតទាំងសំបកវេចខ្ចប់)
-ថ្នាំគ្រាប់ពណ៌ខៀវចំនួន ០១ កញ្ចប់ មានទម្ងន់ ០.៦០  ក្រាម  (គិតទាំងសំបកវេចខ្ចប់)(អិចស្រ្តាស៊ី)
-ម្សៅកញ្ចប់រូបនាគចំនួន ០២ កញ្ចប់ មានទម្ងន់ ៤៨.៥០  ក្រាម  (គិតទាំងសំបកវេចខ្ចប់)(អិចស្រ្តាស៊ី)
ម្សៅកញ្ចប់ពណ៌ក្រហម(រូបទំពាំងបាយជួរ) ចំនួន ១០ កញ្ចប់ មានទម្ងន់ ១០៥.៦០ ក្រាម(គិតទាំងសំបកវេចខ្ចប់)(អិចស្រ្តាស៊ី)
ម្សៅកញ្ចប់ពណ៌ក្រហម(រូបសត្វសេះ) ចំនួន ០៤ កញ្ចប់ មានទម្ងន់ ២១.៩០ ក្រាម  (គិតទាំងសំបកវេចខ្ចប់)(អិចស្រ្តាស៊ី)
ទម្ងន់ថ្នាំញៀន សរុប ៤៣០,២០ ក្រាម (គិតទាំងសំបកវេចខ្ចប់)
ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣ គ្រឿង
ថ្នាំជក់(សង្ស័យកញ្ឆា) ចំនួន ០១
ម៉ូតូចំនួន ០១ គ្រឿង
អត្តសញ្ញាណប័ណ្ណ (វៀតណាម) ចំនួន ០១ សន្លឹក
លិខិតឆ្លងដែនចំនួន ០១
ទូរស័ព្ទដៃចំនួន ០៤ គ្រឿង
សម្ភារៈប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print