សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នាពេលថ្មីៗកន្លងមកនេះ នៅតាមបណ្ដាញព័ត៌មានសង្គម និងតិកតុក មានការផ្សព្វផ្សាយពី ឈ្មោះ ឡេង វណ្ណា ដែលជាជនត្រូវចោទក្នុងសំណុំរឿងព្រហ្មទណ្ឌស៊ើបសួរ នៅសាលាដំបូងរាជធានី ភ្នំពេញ ដែលបានផ្សព្វផ្សាយថា ឈ្មោះ ឡេង វណ្ណា បានឆបោកជនរងគ្រោះជាច្រើននាក់ ដែលបានធ្លាក់ ខ្លួនជាប់បំណុលធនាគារ និងមានប្រពន្ធជាមន្ត្រីបម្រើការងារនៅតុលាការក្រុងផងដែរ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបថា សំណុំរឿងព្រហ្មទណ្ឌស៊ើបសួរន សាលាដំបូងរាជធានីភ្នំពេញ ទាក់ទងនឹងជនត្រូវចោទឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន រិច អ៊ិចប្រេស ង.ក មានអាសយដ្ឋានបច្ចុប្បន្នផ្លូវលេខ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ គឺចៅក្រមស៊ើបសួរកំពុងតែមានចំណាត់ការជាបន្តបន្ទាប់តាមនីតិវិធីច្បាប់ ដើម្បីធានាបាននូវយុត្តិធម៌ជួនភាគីពាក់ព័ន្ធ។ ជនត្រូវចោទឈ្មោះ ឡេង វណ្ណា ត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យចូលខ្លួន តែជនត្រូវចោទមិនមានវត្តមាននៅអាសយដ្ឋានតាមពាក្យបណ្ដឹងឡើយ ហើយ ចៅក្រមស៊ើបសួរ កំពុងតែមានវិធានការច្បាប់ជាបន្ត។ រីឯការលើកឡើងថា ឈ្មោះ ឡេង វណ្ណ មាន ប្រពន្ធជាមន្ត្រីបម្រើការងារនៅសាលាដំបូងរាជធានីភ្នំពេញ នោះ គឺមិនពិតទេ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print