ខេត្តកណ្ដាល: ឃ្លាំងស្រាបៀរមួយកន្លែង ត្រូវបានជនសង្ស័យ៣នាក់ មិនស្គាល់អត្តសញ្ញាណ ចូលលួចគាស់យកប្រាក់ និងក្រវិលកំប៉ុងរង្វាន់អស់មួយចំនួនធំ
កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង១១និង៣០នាទី នៅចំណុចភូមិអន្លង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះចំនួន១នាក់ ឈ្មោះ សាង វីសា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក
គ្រប់គ្រងឃ្លាំង មានទីលំនៅភូមិ អូរតាគាំ៣
ឃុំស្វាយប៉ោ ស្រុក ស្វាយប៉ោ ខេត្ត បាត់ដំបង ។ ជនសង្ស័យចំនួ៣នាក់ ប្រុស មិនស្តាល់អត្តសញ្ញាណ។ សំភារ:បាត់បង់ ៖ ប្រាក់រៀល២៦២៥០០០០៛ ،ប្រាក់ដូល្លា១៣៩៦$، ក្រវិលកំប៉ុង ស្រាបៀ វើក អាយ វើកអាយស៊ីធូ អ៊ីចប្រេស សរុប១៩៥៨កេះ គិតជាទឹកប្រាក់២២៨៣៥ $ ،ក្រវិលកំប៉ុងត្រូវរង្វាន់ លុយចំនួន ៨៣៩៣$ សរុបទាំងអស់ចំនួន៤១១៦៤$
ប្រភពដដែលបន្តថា នៅយប់កើតហេតុ មានជនសង្ស័យចំនួន៣នាក់ បានចូលធ្វើសកម្មភាលួច យកប្រាក់រៀលអស់ចំនួន២៦២៥០០០០៛ ប្រាក់ដូល្លា១៣៩៦$ និងក្រវិលកំប៉ុង ស្រាបៀ វើកក្រវិលកំប៉ុងអាយ ក្រវិលកំប៉ុងវើកអាយស៊ីធូ ក្រវិលកំប៉ុងអ៊ីចប្រេស សរុបចំនួន១៩៥៨ កេះ គិតជាទឹកប្រាក់ចំនួន២២៨៣៥ $ ក្នុងនោះក្រវិលកំប៉ុង ត្រូវលុយចំនួន ៨៣៩៣$ គិតជាទឹកប្រាក់សរុបទាំងអស់ចំនួន៤១១៦៤$ ។
យោងតាមកាមេរ៉ាសុវត្ថភាព ឃើញជនសង្ស័យចំនួន៣នាក់ប្រុស មានពាក់ម៉ាស ពាក់មួក ពាក់ស្រោមដៃ ជិះម៉ូតូ២គ្រឿង ពេលធ្វើសកម្មភាពហើយជិះចេញទៅទិសខាងជើង ។
ករណីនេះសមត្ថកិច្ច ការិយាល័យបច្ចេកទ្ទេសវិទ្យាសាស្ត្រ ខេត្ត ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្ត កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក កម្លាំងប៉ុស្តិ៍ព្រែកតាមាក់ កំពុងស៊ើបអង្កេតស្រាវជ្រាវ ៕ដោយ៖ស្អាងជ័យ