ភ្នំពេញ ៖ សាហាវពេកហើយ ហេតុអីក៏អ្នកចិត្តឃោរឃៅម្លេះ ជាកូនស្រីបង្កើតចិត្តដាច់ យកកាំបិតចាក់ឳពុក បាត់បង់ជីវិត ម្តាយរបួសធ្ងន់ ! ព្រះមិនជួយអ្នកទេ អ្នកនឹងធ្លាក់នរកច្រើនជាន់ បាបកម្មមិនរងចាំជាតិក្រោយទេ ។
សូមបញ្ជាក់ថា៖ មាននារីម្នាក់បានយកកាំបិត ចាក់ឪពុកម្ដាយ រងរបួសធ្ងន់ កាលពីម៉ោង ១៧និង៥០ នាទី ថ្ងៃទី ០៤ វិច្ឆិកា ២០២៣ នៅបុរីម៉ន ដានី ផ្ទះលេខB44 ផ្លូវលេខ៤ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះ ជាឳពុក ដែលបាត់បង់ជីវិត ឈ្មោះ លៀង ម៉េងលាភ អាយុ ៦០ឆ្នាំ មុខរបរ មន្រ្ដីរាជការ និងម្តាយដែលរងរបួសធ្ងន់ ឈ្មោះ ឈន មួយហេង អាយុ ៥៩ឆ្នាំ មុខរបប មេផ្ទះ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអីន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ លៀង ហែមវត្តី ហៅ ល័ក្ខ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ នៅផ្ទះ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាកូន។ មុនពេលកើតហេតុជនសង្ស័យ ជាកូនចិត្តតិរច្ឆាន បានទារចេញពីក្នុងផ្ទះ ម្ដាយបានឃាត់ កូននៅតែទារចេញ ឪពុកឃើញក៏ជួយឃាត់ ក៏ត្រូវកូន ចិត្តភ្លើងនរករាប់រយជាតិនេះ ស្ទុះទៅយកកាំបិត ចាក់មកលើឪពុកម្តាយ ជាច្រើនកាំបិត បណ្តាលអោយឪពុកស្លាប់ក្នុងថ្លុកឈាម ចំណែកម្តាយរបួសធ្ងន់ ។
បច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យបានព្យាយាម រត់ទៅពួននៅជិតផ្ទះអ្នកជិតខាង ៕
ដោយ ៖ សហការី