Real Madrid ច្រានចោលពាក្យចចាមអារ៉ាមការចរចាជាមួយខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris St-Germain

ចែករំលែក៖

ក្លិបអធិរាជស Real Madrid បានបដិសេធការពិភាក្សាជាមួយខ្សែប្រយុទ្ធ Paris St-Germain កីឡាករ Kylian Mbappe ហើយអះអាងថា ការអះអាងបែបនេះគឺមិនពិតទាំងស្រុង

 ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានក្លាយជាគោលដៅរបស់ក្លិបយក្សអេស្ប៉ាញ ហើយអាចចាកចេញពី PSG នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅក្រោយ។

 PSG បានទទួលយកការដេញថ្លៃកំណត់ត្រាពិភពលោកចំនួន២៥៩លានផោនពីក្រុម Al-Hilal អារ៉ាប៊ីសាអ៊ូឌីតសម្រាប់កីឡាករវ័យ២៤ឆ្នាំរូបនេះកាលពីខែកក្កដា ប៉ុន្តែ Mbappe បានច្រានចោលការផ្លាស់ប្តូរនេះ។

 ក្លិបនៅ La Liga បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេមិនមានការពិភាក្សាជាមួយម្ចាស់ជើងឯក World Cup 2018 ទេ។ ដោយសារព័ត៌មានដែលទើបនឹងចេញផ្សាយ និងផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នា ដែលក្នុងនោះមានការរំពឹងទុកអំពីការចរចាររវាងកីឡាករ Kylian Mbappe និងក្លិបរបស់យើង Real Madrid ចង់បញ្ជាក់ថា ព័ត៌មាននេះគឺមិនពិតទាំងស្រុងហើយមិនមានការចរចាបែបនេះបានកើតឡើងជាមួយទេ។

 ជាមួយគ្នានោះក្លិបធំៗដូចជា Chelsea, Manchester United, Tottenham, Inter Milan និង Barcelona សុទ្ធតែត្រូវបានផ្សារភ្ជាប់ជាមួយនឹង Mbappe ដែលអាចចាកចេញពី PSG ដោយមិនគិតថ្លៃនៅចុងរដូវកាលនេះ ហើយត្រូវបានគេគិតថាចង់ផ្លាស់ទៅ Real Madrid (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print