ខេត្តបន្ទាយមានជ័យៈ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំលៀប បានឃាត់ខ្លួនជនសង្ស័យ០២នាក់បានធ្វើសកម្មភាពគប់ដុំឥដ្ឋទៅលើកម្លាំងនគរបាល០២នាក់កំពុងជិៈម៉ូតូប្រតិបត្តិការល្បាតរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានពេលយប់បណ្តាលឲ្យរងរបួស០១នាក់ ។ ករណីនេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ លើផ្លូវជាតិលេខ០៦ ស្ថិតនៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេតុ្តបន្តាយមានជ័យ ។
នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖នៅមុនពេលកើតហេតុកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំលៀបចំនួន៤នាក់ជិៈម៉ូតូ០២គ្រឿងដឹកនាំដោយលោកអនុសេនីយ៍ឯក ភត់ កញ៉ា ឋាន:នាយរងប៉ុស្តិ៍ បានជិៈម៉ូតូល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានស្របពេលនោះមានម៉ូតូ០១គ្រឿងជិៈគ្នា០២នាក់ បើកបរក្នុងទិសដៅផ្ទុយគ្នាមាន០១នាក់បានគប់ដសុំឥដ្ឋតាន់ទៅលើមន្ត្រីនគរបាលកំពុងជិៈម៉ូតូល្បាតត្រូវ០១នាក់ស្នងជើងខាងឆ្វេងរយាស់ដាច់ប្រវែង៤សង់ទីម៉ែត្រ(ស្រាល) ។
នគរបាលបានបន្តថា៖ក្រោយមានហេតុការណ៍កើតឡើងកម្លាំងនគរបាលបានដេញតាមនិងបានឃាត់ខ្លួនជនទាំង២នាក់មកសួរនាំមាន១/- ឈ្មោះរ៉ា រ៉ង ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ អ្នកបើកម៉ូតូ ។២/-ឈ្មោះតុក វីត ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ អ្នកជិៈក្រោយនិងជាអ្នកគប់ដុំឥដ្ឋទៅលើកម្លាំងនគរបាល ។
នគរបាលបានបញ្ជាក់ទៀតថា៖ក្រោយឃាត់ខ្លួនឈ្មោះរ៉ា រ៉ងអ្នកបើកម៉ូតូ សារភាពថា ដំបូងពួកគេបានជិៈម៉ូតូមកពីផឹកស៊ីនៅស្រុកក្រឡាញ់ ពេលត្រឡប់វិញឃើញមានម៉ូតូ២គ្រឿងបើកច្រាសទិសគ្នាហើយបានលឺសូរប្រាវ ដោយមិនបានដឹងមូលហេតុរួចបានជិៈបន្តមកនៅការ៉ាស់សាំងជាប់ផ្លូវជាតិដោយមិនបានដឹងថាឈ្មោះ តុក វីត អ្នកជិៈក្រោយបានគប់ដុំឥដ្ឋទៅលើគេនោះទេ ។ចំណែកឈ្មោះ តុក វីត អ្នកជិៈក្រោយបានសារភាពថាខ្លួនគេពិតជាបានគប់ដុំឥដ្ឋទៅលើអ្នកជិៈម៉ូតូនោះមែន ៕ដោយ៖ វណ្ណា
