ឃាត់ខ្លួនប្រុសស្រី៤នាក់ករណីគ្រឿងញៀនកសាងសំំណុំរឿងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង : ជនសង្ស័យប្រុសស្រីបួននាក់ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការទៅតាមនីតិវិធី។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៥និ​ង​៤៥នាទី ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៣ នៅចំណុចភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអត់ដឹងថាជនសង្ស័យទាំងបួននាក់ដែលត្រូវឃាត់ខ្លួនខាងលើមាន÷
១-ឈ្មោះណន ណូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំ​នៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង។
២-ឈ្មោះឈូក វិច្ឆិកា ភេទប្រុស មានទី​លំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងនិងខេត្តបាត់ដំ​បង។
៣-ឈ្មោះថាច់ សុខស្រាងហៅអាស៊ីង ភេទស្រីអា​យុ២៦ឆ្នាំរស់នៅភូមិរំចេក៤សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង។
៤-ឈ្មោះ ស៊ឹម ប៉ែនសុលីតា ហៅអៀកភេទស្រីអាយុ២៧ឆ្នាំរស់នៅភូមិសាលាបាឡាត់ សង្កាត់អូរ​ម៉ាល់ក្រុងនិងខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនបានចាប់យកវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទរហូតលីន (ម៉ាទឹកកក ICE ចំនួន ០៣ថង់ ១,៧៦ក្រាម ទាំងសំបក
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង (ចាស់)
-សម្ភារ:សម្រាប់រំលែកថ្នាំញៀននិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

...

ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមផ្លវច្បាប់៕ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print