រថយន្តដឹកម៉ាស៊ីនច្រូតបើកឡើងផ្លូវជាតិខ្វះការប្រុងប្រយ័ត្នត្រូវបានយុវតីជាសិស្សសាលាជិះម៉ូតូបុកបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ យុវតី២នាក់រងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្តដឹកម៉ាស៊ីនច្រូតស្រូវដែលកំពុងបើកឡើងផ្លូវជាតិគ្មានការប្រុងប្រយ័ត្ននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ។

សមត្ថកិច្ចប្រាប់ថាៈ នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខភ្នំពេញ3E-3939ដែលមានដឹកម៉ាស៊ីនច្រូតខ្នាតធំទៅដាក់នៅវាលស្រែច្រូតហើយរថយន្តក៏បើកត្រឡប់មកវិញតាមផ្លូវលំខាងត្បូងឡើងមកផ្លូវជាតិលេខ៥គ្មានការប្រុងប្រយ័ត្នត្រូវបានយុវតីជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខបន្ទាយមានជ័យ1X-4676ចេញពីសាលាទៅផ្ទះ ដោយបើកបរក្នុងទិសដៅពីកើតទៅលិចបានបុកចំពាក់កណ្តាលរថយន្តបណ្តាលឱ្យរបួស២នាក់ធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកដល់ភ្លាមៗធ្វើការពិនិត្យវាស់វែងនិងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសាររថយន្តធុនធំដឹកម៉ាស៊ីនច្រូតបើកបរចេញពីផ្លូវលំឡើងមកផ្លូវជាតិគ្មានការប្រុងប្រយ័ត្នទើបយុវតីជិះម៉ូតូចេញពីសាលារៀនទៅផ្ទះលឿនបុកបណ្តាលឱ្យរងរបួស២នាក់ម្នាក់ធ្ងន់បែកថ្គាមនិងបាក់ធ្មេញ។
មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ទៀតថា៖ ក្រោយធ្វើការវាស់វែងហើយរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីដោះស្រាយតាមច្បាប់៕ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print