ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋរងការខូចខាតសម្ភារមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖​ ផ្ទះល្វែងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កជាអណ្តាតភ្លេីងនិងផ្សែងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១និង៥៥នាទីរសៀល​ ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅក្នុងបុរីចាន់សម្បត្តិ​ ផ្ទះលេខ៤៨​ ក្នុងភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ផ្ទះឈ្មោះអ៊ុក​ ខេមរា​ ភេទប្រុស​ អាយុ​៤៤ឆ្នាំ​ ​ មុខរបរកាត់​ ដេរ​​ ស្នាក់កន្លែងកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់បានចាក់សោរខាងក្រៅដោយជូនកូនទៅសាលារៀនបន្ទាប់មកស្រាប់តែឃេីញមានផ្សែងហុយចេញមកខាងក្រៅយ៉ាងខ្មួរខ្មាញ់និងផ្ទុះបែកកញ្ចក់ទ្វាទេីបមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកទម្លុះទ្វានិងបង្អួចចូលទៅបាញ់ពន្លត់។
ភ្លាមនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីចំនួនមួយគ្រឿងនិងកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០ចំនួន២គ្រឿងមកអន្តរាគមន៍តែមិនបានបាញ់នោះទេដោយគ្រប់គ្រងបាននិងមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេហេីយក៏មិនមានមនុស្សរងរបួសនោះដែរ។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុដោយសារឆ្លងចរន្តអគ្គិសនីពីម៉ាស៊ីត្រជាក់។

...

សម្ភារខូចខាតរួមមាន៖​ ពួកមួយ​ ម៉ាស៊ីនត្រជាក់មួយគ្រឿង​ កញ្ចក់ទ្វា២ផ្ទាំង​ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print