ខេត្តបាត់ដំបង : ជនជាប់ចោទម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនតាមដីកាបញ្ជារបស់ចៅក្រមជុំនំជម្រះរបស់សាលាដំបូងខេត្តបាត់ដំបងពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។
ករណីឃាត់ខ្លួនខាងលើនេះបានកើតឡើង នៅថ្ងៃអង្គារ៩រោចខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣៥នាទី នៅចំណុចក្រុមទី២៤ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ កម្លាំងនគរបាលស្រុកមោងឬស្សី ធ្វើការឃាត់ខ្លួនជនខាងលើនេះ ក្រោមការ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៦២ត.ព្រ/២២ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់លោក អ៉ី សុវណ្ណ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបងដោយបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះខុម ឃឿន ហៅញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ ចុងសំណាយ ឃុំជ្រៃ ស្រុកមោ ងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យជំនាញខេត្តអនុវត្តតាមនីតិវិធីបន្ត៕ដោយ ស សម