បញ្ជូនមុខសញ្ញាធាក់ប្លន់ម៉ូតូម្នាក់ទៅតុលាការ ខណៈប៉េអឹម២ នាក់រងរបួសក្នុងប្រតិបត្តិការបានទទួលរង្វាន់ពីមេ

ចែករំលែក៖

រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានបញ្ជូនជនសង្ស័យជាមុខសញ្ញាធាក់ប្លន់ម៉ូតូម្នាក់ទៅតុលាការ ខណៈមន្ត្រីប៉េអឹម២ នាក់ដែលរងរបួសក្នុងពេលចុះប្រតិបត្តិការ ត្រូវបានទទួលរង្វាន់លើកទឹកចិត្តពីមេប ញ្ជាការ ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្តរបស់ខ្លួន ពីម៉ោង៦ ល្ងាច ដល់ម៉ោង៦ព្រឹក ដូចសព្វដង ។ លុះនៅម៉ោងប្រមាណ៩ និង១០នាទីយប់ នៅត្រង់ចំណុចស្តុបឫស្សីសាញ់ក្នុងទឹកដីខណ្ឌ ដង្កោ កម្លាំងល្បាតក៏បានប្រទះឃើញយុវជនមួយក្រុមចំនួន៥ នាក់ ជិះម៉ូតូ០៣គ្រឿង ជាមុខសញ្ញាចាស់សង្ស័យពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ។ ពេលឃើញដូច្នោះកម្លាំងល្បាត ក៏បានហៅពួកគេឱ្យឈប់អែបខាងផ្លូវ ដើម្បីត្រួតពិនិត្យនិងសួរនាំ តែយុវជនមួយក្រុមនោះមិនព្រមឈប់ទេ ហើយបានព្យាយាមបន្ថែមល្បឿនរត់គេចខ្លួន ទើបកម្លាំងល្បាតបានប្រដេញតាមរហូតដល់ចំណុចមុខឃ្លាំងអេតចាយជិតស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យរថយន្តសារ៉ែនសមត្ថកិច្ច ជួបគ្រោះថ្នាក់រងការខូចខាតទាំងស្រុង និងបណ្តាលឲ្យមន្ត្រីអាវុធហត្ថ២នាក់ រងរបួស ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ តែយ៉ាងសមត្តកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២ នាក់ដែរ ។ ម្នាក់ឈ្មោះ យុំ រតនៈ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយមានលក្ខណ៏ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ (មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ) ។ និងម្នាក់ឈ្មោះ រ៉ា ស៊ីយ៉ា ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ តែយុវជនរូបនេះពុំមានតម្រុយជាប់ពាក់ព័ន្ធបទ ល្មើស សមត្តកិច្ចក៏បានអនុញ្ញាតឱ្យគេត្រឡប់ទៅវិញ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្តកិច្ចការិ យាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ បញ្ជូនទៅតុលាការតាមនិតិវិធី និងស្រាវជ្រាវតាមរកចាប់ខ្លួនបក្ខពួកបន្ថែមទៀត ។ ដោយឡែកកាលពីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានដឹកនាំក្រុមការ ងារ នាំយកថវិកា និងអំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជា ការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា ៖

.ថវិកាចំនួន ២លានរៀល

.ទឹកក្រូចដប០២កេស

.ទឹកសុទ្ធ០៣កេស

.ទឹកដោះគោឆៅ០២យួរ

.ផ្លែក្រូចពោធិ៍សាត់ចំនួន ២ឡូ 

ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ យិន ចំរ៉ុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលកំពុងបំពេញភារកិច្ចបង្រ្កាបបទល្មើ សខាងលើ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ខណៈលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ ជាអ្នករ៉ាប់រងលើថ្លៃព្យាបាលទាំងស្រុងផងដែរ ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print