ភ្នំពេញ : ថ្ងៃស្អែកកម្ពុជា នឹងប្រារព្ធពិធីអបអរសារទខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣ក្រោមព្រះរាជាធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា : ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នៅចងចាំ ជានិច្ចក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបាន នូវស្នាព្រះហស្ថដ៍ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវិរៈក្សត្រព្រះវរៈរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព
ជាតិខ្មែរ ព្រះបរមរតនកោដ្ឋដែលព្រះអង្គបានលះបង់ព្រះកាយពលទាមទារឯករាជ្យជាតិ ពីពួកអាណានិគមនិយមបារាំងរហូតទទួលជា រដ្ឋឯករាជ្យនៅថ្ងៃទី ៩ ខែ វិច្ឆិកា ១៩៥៣ ។
សូមជម្រាបថា : បុណ្យឯករាជ្យ ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ២ សំខាន់ៗ៖
ទី១. សម្តែងនូវការដឹងគុណដល់បុព្វបុរស ដែលបានពលីជីវិតដើម្បីបុព្វហេតុ រំដោះជាតិមាតុភូមិ ឱ្យរួចផុតពីការត្រួតត្រារបស់អាណាព្យាបាលបារាំង ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបាទនរោត្ដម សីហនុ។
២. បង្ហាញនូវកិត្យានុភាព និងភាពអង់អាចក្លាហាន របស់ប្រជាជនខ្មែរនៅលើឆាកអន្តរជាតិ ៕
ដោយ : សហការី