លោក សរ​ សុដានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររបស់អនុគណៈកម្មការ ដើម្បីពិភាក្សាលើការរៀបចំសណ្ដាប់ធ្នាប់ ក្នុងពិធីប្រណាំងទូកនៅខេត្តស្វាយរៀង​

ចែករំលែក៖

ខេត្តស្វាយរៀង:លោក សរ​ សុដានី​ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និងស្តង់ពិព័ណ៌​ តំណាងលោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ ស្វាយរៀង នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររបស់អនុគណៈកម្មការ ដើម្បីពិភាក្សាលើការរៀបចំសណ្ដាប់ធ្នាប់ ក្នុងពិធីប្រណាំងទូកនៅខេត្តស្វាយរៀង។

ក្នុងឪកាសនោះ លោក សរ សុដានី អភិបាលរងខេត្ត បានថ្លែងថា កិច្ចប្រជុំនេះសំដៅធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តស្វាយរៀង ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ជាពិសេសបង្កើតបរិយាកាសឲ្យប្រជាពលរដ្ឋ បានសប្បាយរីករាយផងដែរ។

លោកបានបន្តថា បន្ទាប់ពីប្រជុំរួច ក្រុមការងារក៏បានចុះនៅតាមទីតាំងនានាសម្រាប់អនុវត្តមានដូចជា ពិនិត្យទីតាំង​សសម្រាប់រៀបស្តង់ពិព័ណ៌លក់ផលិតផលផ្សេងៗ។ ពិនិត្យទីតាំងការពារសន្តិសុខ សណ្តាប់​ធ្នាប់ និងក្រុមគ្រូពេទ្យប្រចាំការជាដើម ដើម្បីបែងចែកតួនាទីភារកិច្ចទៅដល់អ្នកពាក់ព័ន្ធ សម្រាប់អនុវត្តក្នុងថ្ងៃប្រារព្ធពិធីប្រណាំងទូកផងដែរ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀងឆ្នាំនេះ គ្រោងរៀបចំប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍-អាទិត្យ ទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣​ខាងមុខ​ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ​ព្រះខែ អកអំបុក ក៏ដូចជាបង្កនូវបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print