ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ០៩លើក (យប់ ០៥លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ៥នាក់ (ស្រី០នាក់), រងរបួសសរុប ០៤នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ០២នាក់ (ស្រី ០នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៦នាក់ (យប់ ០៣នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៦លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០១នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់)។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី០៨ ខែវិច្ឆិកានេះដែរ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៨ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ១៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ថ្ងៃ ពីថ្ងៃទី១-០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៣,៨៤៦គ្រឿង រថយន្តធំ ៨៣គ្រឿង រថយន្តតូច ៧០០គ្រឿង ម៉ូតូ ៣,០៦៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៧៤៦គ្រឿង, រថយន្តធំ ២០គ្រឿង, រថយន្តតូច ៣៨៦គ្រឿង និងម៉ូតូ ២,៣៤០គ្រឿង (២,៣៤០ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕ដោយ៖សហការី