អ៉ីស្រាអែល៖ ក្រុមហាម៉ាស់ បាត់បង់ការគ្រប់គ្រងលើភាគខាងជើងនៃតំបន់ហ្គាហ្សា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោកឧត្តមនាវីត្រី Daniel Hagari បាននិយាយថាក្រុមហាម៉ាសបានបាត់បង់ការគ្រប់គ្រងលើ ភាគខាងជើងនៃទីក្រុងហ្គាហ្សាហើយ ខណៈជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់បានភៀសខ្លួនទៅភាគខាងត្បូងហ្គាហ្សា។

លោក Daniel Hagari ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធសប្ដាហ៍នេះ។ ឧត្តមនាវីត្រីបានគូសបញ្ជាក់ដូច្នេះថា «យើងមើលឃើញប្រជាជនហ្កាហ្សា ៥០,០០០នាក់បានចាកចេញពីភាគខាងជើង ទៅកាន់ភាគខាងត្បូងនៃតំបន់ ហ្កាហ្សា។ ពួកគេចាកចេញពីព្រោះពួកគេយល់ថាហាម៉ាសបានបាត់បង់គ្រប់គ្រងលើភាគខាងជើង។ ហាម៉ាសបានបាត់បង់ម្ចាស់ការ និងកំពុងបន្ត បាត់បង់ការគ្រប់គ្រងលើភាគខាងជើង (នៃតំបន់ហ្គាហ្សា)»។
បើតាមលោក Daniel Hagari បច្ចុប្បន្ននឹងមិនមានបទឈប់បាញ់ឡើយ ប៉ុន្តែអ៉ីស្រាអែលកំពុងអនុញ្ញាត និងទុកពេលវេលាខ្លះៗ ឱ្យ ប្រជាជនហ្កាហ្សាចាកចេញទៅភាគខាងត្បូង៕

...

រូប​ថត​: Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print