លោកអ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានទទួលមរណភាពនៅវេលាម៉ោង ១២:០៤នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៩ វិច្ឆិកា ដោយរោគាពាធក្នុងជន្មាយុ៧៦ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ

ទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានក្តីស្រណោះសោកស្តាយ និងសូមសម្ដែងនូវសេចក្តីសោកស្រណោះអាឡោះអាល័យជាពន់ពេកជាមួយលោកស្រីសូ សូលីដារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:០៤នាទី រំលងអធ្រាត្រ ដោយរោគាពាធក្នុងជន្មាយុ៧៦ឆ្នាំ។

មរណភាពរបស់លោក អ៊ុក សុជាតិ គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូន ចៅ  និងជាការបាត់បង់នូវធនធានមនុស្សដែលជាឥស្សរជនដ៏ឆ្នើមមួយរូបរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាព្រឹទ្ធាចារ្យវិរសិល្បករ និងជាថ្នាក់ដឹកនាំមួយរូបដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ថែរក្សា ការពារ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ឱ្យមានភាពរីកចម្រើនដែលជាគំរូវីរភាព និងជាគុណបំណាច់របស់លោកចំពោះបុព្វហេតុបម្រើជាតិមាតុភូមិ។

យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយនឹងលោកស្រី សូ សូលីដារី និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក អ៊ុក សុជាតិ សូមបានប្រតិស្ឋានក្នុងទីឋានបរមសុខ នាសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

...

សូមបញ្ជាក់ ៖ ទីតាំងផ្ទះប្រារព្ធពិធីបុណ្យ ផ្ទះលេខ១AEE1 ផ្លូវលេខ ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print