Manchester United បន្តឈរបាតតារាងពូល A ក្រោយបន្តបរាជ័យនៅ Champions League

ចែករំលែក៖

រដូវកាលដ៏រអាក់រអួលរបស់ក្រុមបិសាចក្រហម Manchester United បានទទួលរងភាពអាម៉ាសមួយទៀត ខណៈដែលកាតក្រហមរបស់ខ្សែប្រយុទ្ធ Marcus Rashford បានរួមចំណែកដល់ការបរាជ័យក្នុងវគ្គជម្រុះ Champions League ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ FC Copenhagen ក្នុងពូល A ដោយលទ្ធផល៤ទល់៣។

 នៅក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ វិច្ឆិកានេះក្រុមដាណឺម៉ាកបានវាយបកយកឈ្នះក្រុមភ្ញៀវ Man Utd ក្រោយពេលក្រុមបិសាចក្រហមបាននាំមុខរហូតដល់២គ្រាប់ទៅហើយ ដោយបានយកឈ្នះនៅចុងម៉ោងដើម្បីរកគ្រាប់បាល់ពីកីឡាករបម្រុងអាយុ១៧ឆ្នាំ Roony Bardghji

ក្រុមទាំង២ឆ្លងកាត់ដោយលទ្ធផល២ទល់២ក្នុងការប្រកួតតង់ទី១ ដោយសារការស៊ុតបញ្ចូលទី២គ្រាប់របស់ Rasmus Hojlund នៅនាទីទី៣ និង១គ្រាប់ទៀតនៅនាទីទី២៨។ ប៉ុន្តែការប្រកួតបានប្រែទៅជានៅនាទីទី៤២ នៅពេលដែលអាជ្ញាកណ្តាលលោកDonatas Rumsas បានហៅទៅកាន់អ្នកត្រួតពិនិត្យទីលានដើម្បីពិនិត្យមើលការទាត់បាល់ដោយ Rashford នៅលើកជើងរបស់Elias Jelert ហើយក៏សម្រេចផ្តល់កាតក្រហមទៅខ្សែប្រយុទ្ធរូបនេះតែម្តង។

 ជាមួយនឹងការបន្ថែម១៣នាទីនៅតង់ទី១ ភាគច្រើនជាលទ្ធផលនៃរបួសដល់ខ្សែការពារ Jonny Evans របស់ United និងការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រនៅក្នុងហ្វូងមនុស្ស ក្រុមម្ចាស់ផ្ទះបានទាញយកប្រយោជន៍នេះតាមរយៈការបញ្ចប់ទី១គ្រាប់របស់Mohamed Elyounoussi នៅនាទីទី៤៥ និងទទួលបានការពិន័យបាល់ប៉េណាល់ទី១គ្រាប់ទៀតដែលស៊ុតដោយ Diogo Goncalves ដោយសារបាល់ប៉ះដៃខ្សែការពារ Harry Maguire ធ្វើឲ្យចប់ការប្រកួតតង់ទី១ លទ្ធផលស្មើគ្នា២ទល់២។

 ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមបិសាចក្រហមទទួលបានឱកាស១គ្រាប់នាំមុខបន្តទៀត ដោយអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រ ដែលជាការស៊ុតដោយប្រធានក្រុម Bruno Fernandes បន្ទាប់អាជ្ញាកណ្តាលពិនិត្យមើល VAR សម្រាប់បាល់ប៉ះដៃកីឡាករ Lukas Lrager នៅនាទីទី៦៩។

 ក្រុម ផ្ទះបានព្យាយាមដាក់សម្ពាធកាន់តែខ្លាំងទៅលើក្រុមភ្ញៀវ ហើយនៅនាទីទី៨៣ កីឡាករ Lerager រកបាន១គ្រាប់តាមស្មើវិញមុនពេលកីឡាករវ័យក្មេង Bardghji រកបានគ្រាប់បាល់ចុងម៉ោងនាទីទី៨៧ ដែលជាគ្រាប់ជ័យជម្នះនៅក្នុងការប្រកួតនេះ។

 ខណៈពេលដែលក្រុម Man United បរាជ័យក្រុម Copenhagen បានទាញយកជ័យជម្នះនេះឡើងមកឈរលេខ២ក្នុងពូល A ខណៈដែល Galatasaray បន្តឈរលេខ៣ ហើយបិសាចក្រហមបានបន្តឈរបាតតារាងដែលមានតែ៣ពិន្ទុប៉ុណ្ណោះបន្ទាប់ពី៤ប្រកួតកន្លងទៅ។

 ក្រុមបិសាចក្រហមហាក់មិនមានសង្ឃឹមច្រើនទេ ក្នុងការប្រជែងកៅអីបន្តនៅ Champions League ដោយ២ប្រកួតចុងក្រោយបន្តត្រូវប៉ះក្រុមម្ចាស់ផ្ទះ Galatasaray

និង១ប្រកួតទៀតត្រូវទទួលក្រុមភ្ញៀវ Bayern Munich ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចហើយ។

 ក្រុមបិសាចក្រហមបានចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេក្នុងយុទ្ធនាការរយៈពេល៦ទស្សវត្សរ៍ចុងក្រោយនេះ ដោយបញ្ចប់ដោយការចាញ់ក្នុងផ្ទះ ទល់នឹងក្រុម Manchester City និងចាញ់ ៣ទល់០ ទល់នឹង Newcastle (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print