សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាង សួរសុខទុក្ខ និងផ្តល់ថវិកាដល់ព្រឹទ្ធាចារ្យ គង់ ណៃ

ចែករំលែក៖

ខេត្តកំពត៖ បន្ទាប់ពីទទួលដំណឹងព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ជំងឺចាស់បានរើឡើងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចាត់លោក វេជ្ជ បណ្ឌិតអ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយកាកបាទក្រហមកម្ពុជា បានអញ្ជើញទៅសួរ សុខទុក្ខព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្ត កំពត។

ក្នុងឱកាសនោះដែរលោកវេជ្ជ. អ៊ុយ សំអាត បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងសូមថែរក្សាសុខភាព និងសូមទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពដែលនៅជិតបំផុត និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារប្រសិនព្រឹទ្ធាចារ្យមានអាការៈមិនស្រួលត្រូវរួសរាន់បញ្ជូនព្រឹទ្ធាចារ្យទៅមន្ទីរភ្នំពេញឱ្យបានឆាប់បំផុត។

ជាមួយគ្នានេះ ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ដល់ក្រុមគ្រួសារយើងខ្ញុំ និងសូមជូនពរសម្ដេចឲ្យជួបតែសេចក្ដីសុខ និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

...

គួរបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់ ទឹកត្រចៀកកាំ១កន្ត្រក,ស្ករស ១គីឡូក្រាម, ទឹកដោះគោ ឆៅ ២យួរ និងថវិកា១០លានរៀល៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print