ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹកខណះប្រទះឃើញសពអណ្ដែតទឹកព្រែកស្ពានត្រាំ នៅស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថាសពប្រទះឃើញមានឈ្មោះ សោម
បូរ៉ា ភេទប្រុស អាយុ៦១ឆ្នាំរស់នៅភូមិញរឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ប្រភពបន្តថានៅវេលា ម៉ោង៧នឹង៣០នាទី ថ្ងៃទី០៩ខែ វិច្ឆិកាឆ្នាំ២០២៣បន្ទាប់ពីមាន ប្រជាពលរដ្ឋបានប្រទេះឃើញសាកពអណ្ដែតទឹកព្រែកស្ពានត្រាំ ត្រង់ចំណុចភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកកន្លែងកើតហេតុនិងបានពិនិត្យហើយបានសន្និដ្ឋានថាពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។
តាម ក្រុមគ្រូសារអះអាងថាប្រាប់សមត្ថកិច្ចថាប្ដីគាត់
មានជំងឺវិកល ចរឹកយូរឆ្នាំមកហើយដោយបានទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្មាំដែរប៉ុន្តែនៅមិនធូរស្រាលសោះដោយថ្ងៃកើតហេតុបាត់ប្ដីយូពេកមិនឃើញនៅផ្ទះក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញ
អណ្ដែតទឹកព្រែកស្ពានត្រាំ ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ដោយ៖សុថាន