លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម! ឧបករណ៍ចាប់ត្រី(របាំងសាច់អួន)ក្រឡាល្អិត កើតមានច្រើននៅតំបន់សហគមន៍នេសាទស្រីចឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជានេសាទលក្ខណៈគ្រួសារបានឲ្យដឹងថា បច្បន្នប្បគេសង្កេតឃើញកើតមានច្រើនណាស់ឧបករណ៍ចាប់ត្រី(របាំងសាច់អួន)ក្រឡាល្អិត នៅតំបន់សហគមន៍នេសាទស្រីចឹក ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍ឲ្យដឹងទៀតថា ឧបករណ៍ចាប់ត្រី(របាំងសាច់អួន)ក្រឡាល្អិត ដែលកំពុងកើតមានជាច្រើនខ្សែខាងលើនេះ មានវែងៗណាស់ គឺ ក្នុង១ខ្សែៗមានចាប់ពី១ពាន់ម៉ែត្រ រហូតដល់៣ពាន់ម៉ែត្រ ហើយជនប្រព្រិ ត្តភាគច្រើនជាមន្រ្តីសហគមន៍នេសាទ(ស្រីចឹក)តែម្ដង ។

ប្រភពដដែលបញ្ជាក់ទៀតថា គេសង្កេតឃើញស្ថាប័នជំនាញពាក់ព័ន្ធឧក្សាចុះដែរ ប៉ុន្តែក្រុមប្រព្រឹត្តហាក់បីដូចជាបានដឹងមុន ព្រោះពួកគាត់ស្រាយឧបករណ៍នោះពន្លេចទឹក ចំណែកបង្គោលគេអារត្រឹកទឹកដើម្បីបំភណ្ឌភ្នែកសមត្ថកិច្ច ដូច្នេះហើយទើបគេសង្ស័យអាចស្ថាប័នទាំងនោះ លួចជូនដំណឹងដល់ក្រុមជនប្រព្រិត្ត(មុន)ម្យ៉ាងទៀតទំនងក្រុមសមត្ថកិច្ច និងក្រុមប្រព្រិត្តជួមគ្នាស្ងាត់ៗ បញ្ហានេះ! អាចជាប្រព័ន្ធដល់មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលមានលោក ហៃ ធូរ៉ា ជាប្រធានមន្ទីរ ហើយលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ទទួលបន្ទុកបានជ្រាបដែររឺយ៉ាងណាទេ ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print