អុីរ៉ង់ព្រមានពីជម្លោះរីករាលដាលនៅហ្គាហ្សា​

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអុីរ៉ង់កាលពីថ្ងៃទី១០ខែវិច្ឆិកាបានព្រមានថា ទំហំជម្លោះរវាងអុីស្រាអែលនិងចលនាហាម៉ាស់ទំនងជាពង្រីកបន្ថែមទៀតក្នុងបរិបទដែលមន្ត្រីនៅតំបន់ហ្គាហ្សាបានចោទប្រកាន់អុីស្រាអែលម្តងហើយម្តងទៀតអំពីការវាយប្រហារតាមអាកាសលើក្រុមភេរវករនិងមន្ទីរពេទ្យនៅទីនេះ។

ការអត្ថាធិប្បាយខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ Hossein Amir-Abdollahian និងសមភាគីកាតាររបស់លោក Abdulrahman Al Thani កាលពីយប់មិញ (៩ វិច្ឆិកា)។ យោងតាមរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ ដោយសារការកើនឡើងនៃសង្រ្គាមនៅតំបន់ហ្គាហ្សា ការពង្រីកទំហំនៃសង្រ្គាមគឺ “ជៀសមិនរួច”។
ការបាញ់ផ្លោង និងការឡោមព័ទ្ធតំបន់ហ្គាហ្សាក្នុងរយៈពេលមួយខែកន្លងមកនេះ ដោយកងកម្លាំងអុីស្រាអែលបានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ស្វែងរកការព្យាបាល និងជម្រកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យដែលនៅសល់តិចតួច។ អាជ្ញាធរសុខាភិបាលហ្គាហ្សាបានចោទប្រកាន់កងកម្លាំងអុីស្រាអែលថាបានធ្វើការវាយប្រហារម្តងហើយម្តងទៀតលើមន្ទីរពេទ្យជាច្រើនក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ។
មន្ត្រីតំបន់ហ្គាហ្សាកាលពីថ្ងៃទី១០ ខែវិច្ឆិកា បានផ្តល់ព័ត៌មានអំពីការវាយប្រហាររបស់អុីស្រាអែលទៅលើតំបន់មន្ទីរពេទ្យ Al Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតនៅទីក្រុង Gaza បណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ កង កម្លាំងអុីស្រាអែលបាននិយាយថា ក្រុមហាម៉ាស់បានប្រើប្រាស់មន្ទីរពេទ្យដើម្បីដាក់មេបញ្ជាការនៃចលនានេះ។ ទោះជាយ៉ាងណា ក្រុមហាម៉ាស់បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់នេះ។
ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា មន្ទីរពេទ្យចំនួន 18 ក្នុងចំណោមមន្ទីរពេទ្យចំនួន 35 របស់ហ្គាហ្សា និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន 40 ផ្សេងទៀតត្រូវបានបិទសេវាកម្មដោយសារតែការខូចខាតពីការបាញ់ផ្លោងឬកង្វះប្រេងឥន្ធនៈ៕ ដោយធីរីណា

...

រូប​ថត​: Al Jazeera

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print