សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សារដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សារដោយចេតនាមានស្ថានទម្ងន់ទោស

បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកមកកាន់មណ្ឌលសុខភាពត្នោត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៣និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងភូមិក្បាលថ្នល់ ឃុំត្នោតស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះសេក សារឿន  អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិក្បាលថ្នល់ ឃុំត្នោតស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ។

ចំណែកជនរងគ្រោះមានឈ្មោះយឿង ហុងដា ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នាដោយ រងរបួសត្រូវចំក្បាលលើស្លឹកត្រចៀកផ្នែកខាងឆ្វេង ខណៈគ្រូពេទ្យដេរអស់ចំនួន១៥ថ្នេរ ។

សមត្ថកិច្ចបញ្ជាក់បានយកកាំប៊ិតដងដែកពណ៌ខ្មៅប្រវែងប្រហែល៤តឹកគុបមកលើឈ្មោះយឿង ហុងដាត្រូវចំក្បាលលើស្លឹកត្រចៀកផ្នែកខាងឆ្វេងបណ្តាលអោយរងរបួស ដេរចំនួន១៥ថ្នេរ ។

មុនកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹង(មនុស្សញៀនស្រា)
រួចក៏មានទំនាស់សំដីនឹងគ្នាជាមួយជនរងគ្រោះយ៉ាងខ្លាំងក្រោយមកស្រាប់តែជនសង្ស័យទាញ
បានកាំប៊ិតដងដែកពណ៌ខ្មៅប្រវែងប្រហែល៤តឹកគុបមកបណ្ដាលអោយត្រូវចំក្បាលលើស្លឹកត្រចៀកផ្នែកខាងឆ្វេងបង្កការភ្ញាក់ផ្អើលតែម្ដង។

...

ក្រោយមក ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលឃុំត្នោតដើម្បីកសាងសុំណុំរឿងបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាក់ការតាមច្បាប់៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print