បងប្រុស និងជាភ្នាក់ងាររបស់តារាឆ្នើមរបស់ក្រុម Manchester United ខ្សែប្រយុទ្ធ Marcus Rashford នឹងបង្ហាញខ្លួននៅតុលាការសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទរំលោភបំពាន។
របាយការណ៍របស់ប៉ូលិសបាននិយាយថា លោក Dane Rashford អាយុ៣១ឆ្នាំបានធ្វើដំណើរនៅ Uber ជាមួយនារីម្នាក់បន្ទាប់ពីបានទៅលេងក្លិបរាត្រីនៅ Miami កាលពីថ្ងៃទី២០ ខែតុលា។ ជនរងគ្រោះ បាន អះអាង ថា នាង ត្រូវ បាន គេ វាយ ចំ មុខ២ដង។
សំណុំ រឿង នេះ ត្រូវ បើក សវនាការ នៅ ថ្ងៃ ទី ២៧ វិច្ឆិកាខាងមុខ។ នៅក្នុងរបាយការណ៍របស់ប៉ូលីស ហើយត្រូវបានចេញផ្សាយដោយ BBC បានរៀបរាប់អំពីការទាក់ទងជាមួយជនរងគ្រោះនៅព្រឹកព្រលឹមបន្ទាប់ពីត្រូវបានគេហៅទៅកាន់សណ្ឋាគារលំដាប់ផ្កាយ៤នៅលើឆ្នេរទីក្រុង Miami។
របាយ ការណ៍ នេះ បាន ដាក់ ចេញ នូវ ព័ត៌មាន លម្អិត នៃ ការ ចោទ ប្រកាន់ នេះ ហើយ ពណ៌នា ថា Dane Rashford ថា ជាមនុស្សឆាប់ខឹង ហើយ ទាត់ ទ្វារ បណ្ដាល ឲ្យ មាន ការ ខូច ខាត ដែល មិនត្រូវបានបង្ហាញឲ្យ ឃើញតាមប្រព័ន្ធផ្សព្វផ្សាយ។
មន្រ្តីបានយកសេចក្តីថ្លែងការណ៍របស់ជនរងគ្រោះ ហើយបាននាំខ្លួនលោក Dane Rashford និងប្អូនស្រីរបស់គាត់ឈ្មោះChantelle Maynard មកពី Wilmslow ទៅកាន់ការិយាល័យមន្ត្រីមានសមត្ថកិច្ចដើម្បីសួរគាត់បន្ថែម។
លោក Daysi Vega-Mendez ជំនួយការរដ្ឋអាជ្ញានៃរដ្ឋ Miami Dade County បាននិយាយថា “ករណីនេះនៅតែដំណើរការនៅឡើយ នៅពេលនេះខ្ញុំមិនអាចចាប់ជនរងគ្រោះបានទេ។ នៅពេលនេះ សំណុំរឿងនៅដំណើរនៅឡើយ ហើយបានរាយបញ្ជីសម្រាប់ឡើងសវនាការនៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខនេះ ៕ (រូបភាព ៖ BBC Sport)