អម្ពរ ទេវី និង ស៊ឹម សូលីកា ជាតួអង្គចាប់អារម្មណ៍បំផុតក្នុងរឿង ”ទឹកចិត្តម្តាយសម័យថ្មី”

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មថោន ដែលដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា បានប្រកាសចេញថតជាផ្លូវការហើយបន្ទាប់ពីពិធីក្រុងពាលីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ខែកក្កដានេះ។ តារាសម្តែង៤ជំនាន់ផ្សេងគ្នាដែលនឹងសម្តែងរូមគ្នាក្នុងខ្សែភាពយន្តនេះ ហើយតារាសម្តែង អម្ពរទេវី  និងតារាសម្តែងស៊ឹម សូលីកា ដែលបាត់មុខពីការសម្តែងជាច្រើនឆ្នាំនោះត្រូវបានកា្លយជាតួសម្តែងដ៏ចាប់អារម្មណ៍បំផុតក្នុងខ្សែភាពយន្តនេះ។

...

តារាសម្តែងទាំងនោះមានដូចជាសិល្បករល្បីជំនាន់ទស្សវត្សរិ៍ទី៦០អ្នកស្រី ឌី សាវ៉េត តារាសម្តែងទសវត្សរិ៍ទី៩០អ្នកនាង អម្ពរ ទេវី លោកទេព រិនដារ៉ូ តារាសម្តែងល្បីឈ្មោះក្នុងឆ្នាំ២០០០អ្នកនាងស៊ឹម សូលីកា និងអ្នកនាងស្វែង សុជាតា និងតារាសម្តែងល្បីឈ្មោះក្នុងពេលបច្ចុប្បន្ន គឺអ្នកនាងសុខ សោម៉ាវត្តី កញ្ញាឌុច លីដា លោកយិតមាស ឧស្សាហ៍ និងតារាសម្តែងជាច្រើនរូបទៀតនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង”ទឹកចិត្តម្តាយសម័យថ្មី” ។

អតីតតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី បានបាត់មុខពីការសម្តែង អស់រយៈពេលជាង១ទស្សវត្សរ៍មកហើយនោះនឹងបង្ហាញទេពកោសល្យជាថ្មីក្នុងខ្សែភាពយន្តខាងលើនេះផងដែរ។ នាងអាចនឹងត្រូវចំណាយពេលច្រើនខែនៅលើទឹកដីនៃប្រទេសកម្ពុជាដើម្បីសម្តែងខ្សែភាពយន្តនេះជាថ្មី។ តាមគម្រោងនាងនឹងវិលមកដល់កម្ពុជាក្នុងអំឡុងខែសីហាខាងមុខនេះ។ ការសម្តែងជាថ្មីរបស់អ្នកនាងនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីគ្រប់ស្រទាន់មហាជនព្រោះតែនាងគឺជាតារាសម្តែងដែលធ្លាប់បម្រើការកម្សាន្តរបស់ប្រជាជនខ្មែរឲ្យលង់លក់ក្នុងពិភពសន្តិភាពក្រោយពីបញ្ចប់សង្គ្រាមក្នុងស្រុកនោះ។

អ្នកនាង ស៊ឹម សូលីកា ដែលបានបាត់មុខពីពិភព​​សម្ដែង អស់រយៈពេល​ជាង​១០ឆ្នាំមកហើយនោះ នៅពេលនេះ​អ្នកនាង ស៊ឹម សូលីកា បានសម្រេចចេញមុខ ក្នុងសិល្បៈផ្នែកសម្ដែងវិញហើយ ក្នុងរឿងថ្មី​របស់អ្នកស្រី ពាន់ ភួងបុប្ផា ក្នុងផលិតកម្ម ថោន មានចំណងជើងថា «ទឹកចិត្តម្ដាយសម័យថ្មី» ដោយនាងត្រូវសម្ដែងជាតួម្ដាយ។ ខកខានមិនបានសម្ដែងរឿង រយៈពេលជាង១០ឆ្នាំ អ្នកនាង ស៊ឹម សូលីកា បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ។ ទោះបីជា ស៊ឹម សូលីកា ឃ្លាតឆ្ងាយពីពិភពសម្ដែងយូរឆ្នាំហើយក្ដី ប៉ុន្តែអ្នកនាង ត្រូវបានមហាជនឃើញវត្តមាន​របស់នាងជាហូរហែរក្នុងតំណែងជា​ពិធីការិនី នៅក្នុងកញ្ចក់​ទូរទស្សន៍បាយ័ន និងការថតស្ពតពាណិជ្ជកម្មខ្លីៗ​ របស់ផលិតផលនានា។ អ្នកនាង ស៊ឹម សូលីកា បានសម្ដែងអារម្មណ៍រំភើបរីករាយ ពេលបានមកចូលរួមប្រឡូក ក្នុងការងារ​សម្ដែងវិញ ហើយបើទោះបី​ជារូប​នាង​ខកខានមិនបានសម្ដែងរឿង ជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែក្នុងចិត្តមិនដែលគិតថា នឹងបោះបង់ការងារមួយនេះ​​ចោលទេ ព្រោះសិល្បៈ​គឺនាងពេញចិត្តទាំងអស់។ ចំពោះមូលហេតុដែល ស៊ឹម សូលីកា មកបង្ហាញវត្តមានក្នុងរឿង «ទឹកចិត្តម្ដាយសម័យថ្មីនេះ» ត្រូវបាននាងបញ្ជាក់ថា ដោយសារតែនាងធ្លាប់ស្គាល់ពីស្នាដៃនិពន្ធ និងដឹកនាំសម្ដែងរបស់អ្នកស្រី ពាន់ ភួងបុប្ផា ធ្វើឲ្យអ្នកនាង មានជំនឿទុកចិត្ត និងផ្ដល់កិត្តិយសចូលរួមសម្ដែង គួបផ្សំជាមួយនឹងឱកាស​​​ក៏ផ្ដល់ឲ្យសមរម្យ​។ នាងថា ក្នុងរឿងនេះ ខ្ញុំសម្ដែងជាតួអង្គម្ដាយម្នាក់ ក្នុងចំណោមម្ដាយទាំង៣នាក់ (មានអ្នកនាង អម្ពរ ទេវី និង​អ្នកនាង ស្វែង សុជាតា) ហើយខ្ញុំនៅ​ជាតួអង្គទី២ គឺម្ដាយថ្នាក់កណ្ដាល​ មានជីវភាពមធ្យម»។

អ្នកស្រីពាន់ភួងបុប្ផាបានបញ្ជាក់ថា ការជ្រើសរើសតារាសម្តែងអ្នកនាងអម្ពរទេវី និងអ្នកនាង ស៊ឹម សូលីកាព្រោះអ្នកទាំង២មានសមត្ថភាពសម្តែង​និងសាកសមទៅនឹងតួអង្គក្នុងរឿងនេះ។ អ្នកស្រីបញ្ជាក់ថា ដោយសារទំនាក់ទំនងគ្រាដែលអ្នកស្រីចេញទៅសហរដ្ឋអាមេរិកជាមួយនឹងអ្នកនាងអម្ពរ ទេវី ទើបនាងសម្រេចចិត្តទទួលថតខ្សែភាពយន្តនេះ។ អ្នកស្រីបញ្ជាក់ថា ក្រៅពីតារាសម្តែងល្បីឈ្មោះទាំងនេះក៏នឹងមានការបង្ហើរសំនៀងរបស់តារាចម្រៀងប្រុសស្រីល្បីឈ្មោះ២រូបគឺកញ្ញា មាស សុខសោភា និងលោក ខេម ក៏នឹងត្រូវបានលើកយកមកដាក់បញ្ចូលក្នុងខ្សែភាពយន្តនេះផងដែរ។  លោកស្រីបញ្ជាក់ដែរថា ខ្សែភាពយន្តនេះត្រូវបានគេរំពឹងថា នឹងផ្ទុះចេញនូវការគាំទ្រច្រើនពីទស្សនិកជនខណៈដែលវាគឺជាទស្សនីយភាពសិល្បៈពិសេសប្លែកមិនធ្លាប់មាន។ អ្នកស្រីបញ្ជាក់ថា កាលពីឆ្នាំ២០០៣អ្នកស្រីធ្លាប់បានធ្វើឲ្យកក្រើកវិស័យសិល្បៈភាពយន្តតាមរយៈខ្សែភាពយន្តរឿង”ទឹកចិត្តម្តាយ” ហើយគ្រានេះនឹងកាន់តែពិសេសដែលជាការឆ្លុះបញ្ចាំងពីទឹកចិត្តម្តាយនាសម័យបច្ចុប្បន្ន។ អ្នកស្រីបញ្ជាក់បន្ថែមថា នៅអំឡុងខែសីហា តារាសម្តែងជើងចាស់អម្ពរទេវី នឹងធ្វើដំណើរពីសហរដ្ឋអាមេរិកដើម្បីចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះ។ អ្នកស្រីលើកឡើងដែរថា ខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្តក្នុងអំឡុងចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ខាងមុខ៕

IMG_3118

fd85afc5-23e0-49a1-b671-a61461ff6fd3-500x328

IMG_3113

IMG_3110

IMG_3107

IMG_3112

IMG_3128

IMG_3130

IMG_3136

8ecd3c61-9648-4521-b7bd-5e53daa93ffb

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print