សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជនសូម មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ខេង សុខុម ភេទប្រុស កើតឆ្នាំ១៩៨៧ ជនជាតិខ្មែរ (ឃាត់ខ្លួន), ឈ្មោះ ឡុញ សុខហេង ភេទប្រុស កើតឆ្នាំ១៩៨០ ជនជាតិខ្មែរ (ឃាត់ខ្លួន), ឈ្មោះ ហង្ស បូរី ភេទស្រី ជនជាតិខ្មែរ, ឈ្មោះ ហ៊ឹម សុវណ្ណារី ភេទស្រី ជនជាតិខ្មែរ, ឈ្មោះ ហោ សុខជា ភេទប្រុស ជនជាតិខ្មែរ និង បក្ខពួក ពីបទៈ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និង ធ្វើឱ្យខូចខាតដោយចេតនា តាមបញ្ញាត្តិមាត្រា ២៥៣ នៃច្បាប់ភូមិបាល និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ឋនឹងសកម្មភាពរបស់ក្រុមជនត្រូវចោទទាំងនេះកាលពីអំឡុងខែសីហា ឆ្នាំ២០២៣ នៅចំណុចទីតាំងដី មួយកន្លែង ស្ថិតនៅក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានឈ្មោះ អ៊ុក ឧត្តម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ បានអះអាង និងបង្ហាញភស្តុតាងថាខ្លួន គឺជាម្ចាស់កម្មសិទ្ធិនៃដីមួយកន្លែង ខាងលើ ហើយបានដាក់ពាក្យបណ្តឹងចូលទៅបញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីស្នើសុំឱ្យចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើស។

លុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក មានគេហទំព័រឈ្មោះ ព័ត៌មាន រស្មីនាគមាស បានបង្ហោះឃ្លីបវីឌីអូ មានរយៈពេល ២៥:២១នាទី ដែលមានចំណងជើងថា “ពលរដ្ឋស្នើឱ្យ ថា្នក់ដឹកនាំបង្កើតគណះកម្មការចុះត្រួតពិនិត្យចំណុចដីអ្នកស្រី ហង្ស បូរី និងដោះលែងបុគ្គល ២នាក់ ដែលអាវុធ ហត្ថបានចាប់ខ្លួនកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣” ។ ដោយនៅនាទី ៩, ៤១នាទី ដល់នាទី ២៤,៤២នាទី មាន ឈ្មោះ ហោ សុខជា បានចេញមុខធ្វើអត្ថាធិប្បាយផ្ទុយពីការពិត ដែលមានចរិកលក្ខណះញុះញង់ និងបំផុសបំផុល ដែលអាចនាំឱ្យសាធារណជនជាតិ និងអន្តរជាតិ មានការយល់ច្រឡំមកលើស្ថាប័ន អយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ ថាមានការជាប់ពាក់ព័ន្ធនឹងការទទួលផលប្រយោជន៍ដោយខុសច្បាប់ ពាក់ព័ន្ធនឹងករណីខាងលើដែល មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះទៅអនុវត្តនីតិវិធីតាមពាក្យបណ្តឹង នៃបទល្មើសជាក់ស្តែងរបស់ ឈ្មោះ អ៊ុក ឧត្តម នៅចំណុចទីតាំងដីមួយកន្លែង ស្ថិតនៅអូរដំរី ក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ឈ្មោះ ម៉េង សុខុម និងឈ្មោះ ឡុញ សុខហេង ពីករណីប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលកមួយសុចរិត និងធ្វើ ឱ្យខូចខាតដោយចេតនា។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សូមបញ្ជាក់ជូនសាធារណជនជ្រាបថា បច្ចុប្បន្ន សំណុំរឿងព្រហ្មទណ្ឌខាងលើតំណាងអយ្យការ បានបើកការចោទប្រកាន់ និងបានបញ្ជូនទៅយុត្តាធិការស៊ើបសួរនៃ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print