នគរបាលស្រុកភ្នព្រឹក​ បង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានឃាត់ខ្លួនមុខសញ្ញាម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ មុខសញ្ញា​គ្រឿង​ញៀន​ម្នាក់​ នៅស្រុកភ្នំព្រឹក​ បានឃាត់ខ្លួន​រួមនិង​ថ្នាំញៀន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ប្រភពដដែលបន្តថា​ ការឃាត់ខ្លួន​មុខសញ្ញា​គ្រឿង​ញៀន​រូបនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង១៨ និង១៥នាទី នៅចំណុច ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនោះ​ លោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងផ្នែកជំនាញ​ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បានចុះល្បាតក្នុងភូមិសាស្រ្តខាងលើ និង បង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ក្នុងបទល្មើ​សជាក់ស្តែងដែល ក្នុងកិច្ចប្រតិបត្តិការ បានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ សយ សុីថី ភេទ ប្រុស អាយុ១៩ឆ្នាំ មានទី​លំនៅភូមិ កូនភ្នំខាងត្បូងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

-*វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ពសថ្លាចំនួន០១ថង់ (សង្ស័យមានសារធាតុញៀន)។
២-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។
៣-សម្ភារ:សម្រាប់វេចខ្ចប់និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី ច្បាប់៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print