ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែងមួយកន្លែងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ អគ្គិភ័យបានឆាបឆេះផ្ទះល្វែងមួយកន្លែងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ​ កាលពីវេលាម៉ោង២និង៥៥នាីរសៀលថ្ងៃទីថ្ងៃទី១២ខែ វិច្ឆិកា ឆ្នាំ២០២៣​ នៅតាមបេតុង ភូមិ ព្រៃព្រីងខាងជើង១សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់ផ្ទះបានដោយបេីកកង្ហារទុកចោលក្នុងបន្ទប់​ដោយនៅលេីពួកបន្ទាប់មកស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះពួកបង្កជាអណ្តាតភ្លេីងនិងផ្សែងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅកងសង្គ្រោះ៧១១នៃកងពលតូចលេខ៧០ចុះមកអន្តរាគមន៍ភ្លាមៗ។ 

ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះប្រេីប្រាស់រថយន្តអន្លត់អគ្គិភ័យអស់ចំនួន១គ្រឿង​ អគ្គិភ័យក៏រលត់ទៅវិញទាំងស្រុកដោយមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយនិងរងការខូចខាតសម្ភារក្នុងផ្ទះមួយចំនួន៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print