សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រៀបបាននឹង «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីមួយ» ដែលបើកទូលាយ ហើយសេចក្ដីសម្រេចនៃអង្គវេទិកា គឺស្មើនឹងសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ : ថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាល់សេចក្ដីសម្រេចដែលកើតចេញពីវេទិកានេះ មានអនុភាពស្មើនឹងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែរ។

បន្ថែមពីលើនេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា វេទិកាដែលប្រារព្ធធ្វើឡើងនៅពេលនេះ បានបង្ហាញពីសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន-វិនិយោគិន នៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

មួយវិញទៀត សម្ដេចធិបតី បានឆ្លៀតបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ គឺកើតឡើងពីការសន្យារបស់សម្ដច ដែលបានលើកឡើងកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ពោលគឺកាលពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នៃនីតិកាលទី៧ នៃរដ្ឋសភា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺលុបមិនឱ្យមានការ យកភាស៊ី ចំពោះអ្នកលក់ដូរកញ្ជើ ល្អី ឬអ្នកលក់ដូរតូចតាចនោះទេ ក្នុងករណីមានការយកភាស៊ីចំពោះអាជីវករទាំងនោះ ត្រូវចាត់វិធានការចំពោះអ្នកយកភាស៊ីនោះជាបន្ទាន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ មិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងមួយឆ្នាំក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចុះធ្វើអធិការកិច្ចរួមគ្នាតែម្តងគត់នៅតាមរោងចក្រ សហគ្រាស លើកលែងតែមានការប្តឹងផ្តល់ពីកម្មករ និយោជិត៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print