ខេត្តកណ្តាល : លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល រងនូវពាក្យបណ្តឹងពីម្ចាស់សត្តឃាតដ្ឋា នចោទប្រកាន់ពេទ្យសត្វខេត្តកណ្តាលថាមិនដែលចុះពង្រឹងទីសត្តឃាតដ្ឋានគឺចាំតែដើរដាក់ខែពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះនិងជម្រិតទាលុយពីម្ចាស់សត្តឃាតដ្ឋានយ៉ាងចាស់ដៃតែម្តង។នេះបើយោងតាមសារបែកធ្លាយដែលលោក អ៊ុច សុវណ្ណ បានតេគម្រាមទៅម្ចាស់សត្តឃាតដ្ឋាននៅស្រុកកៀនស្វាយដើម្បីជម្រិតទាប្រាក់។ក្រោយពីមានសារបែកធ្លាយរួចមកក៏មានម្ចាស់សត្តឃាតនៅស្រុកកៀនស្វាយឈ្មោះគល់ ឆាយ បានដាក់ពាក្យបណ្តឹងចូលទៅច្រកចេញចូលតែមួយខេត្តកណ្តាលដោយប្តឹងចោទប្រកាន់លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល ថាបានតេគម្រាម ជម្រិតទាប្រាក់និងចោទប្រកាន់ថាមន្ត្រីជំនាញពេទ្យសត្វខេត្តកណ្តាលចាំតែដើរទាប្រាក់ពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះតែមិនដែលដាក់មន្ត្រីពេទ្យជំនាញចុះត្រួពិនិត្យសុខភាពសាច់មុននិងលក់ចែកចាយតាមទីផ្សារអោយប្រពលរដ្ឋបរិភោគ។
ប្រភពបែកធ្លាយពីមន្ត្រីុពេទ្យសត្វ ម្នាក់ដែលសុំមិន ចេញឈ្មោះបានអោយដឹងថាលោកអ៊ុច សុវណ្ណ មិនសមថ្នាក់លើតែងតាំងធ្វើជានាយការិយាល័យសោះឡើយព្រោះអំឡុងនៃការបិទខ្ទប់ការរីករាលដាលនៃជម្ងឺកូវីដ១៩ គឺលោកអ៊ុច សុវណ្ណ បានប្រព្រឹត្តល្មើសនិងបម្រាមនាំខ្នីខ្នាផឹកសុីក៏ត្រូវនគរបាលខេត្តកណ្តាលឡោមព័ទ្ធចាប់ខ្លួនបានជាច្រើននាក់។ក្រោយពេលឃាត់ខ្លួនអោយទទួលទ័ណ្ឌកម្មតាមច្បាប់រួចមកក៏ស្រាប់តែលោកអ៊ុច សុណ្ណ មានសំណាងបានឡើងមុខដំណែងជាប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលយ៉ាងរំភើយ។
ប្រភពខាងលើបានបន្តថាចាប់តាំងលោកអ៊ុច សុវណ្ណ ឡើងជាប្រធានករិយាល័យរួចមកលោកប្រធានបានដាក់កម្លាំងចាំស្ទាក់យកលុយតាមបណ្តាផ្លូវជាតិជាក់ស្តែងនៅផ្លូវជាតិ៦អាគឺសង្កេតឃើញមន្ត្រីពេទ្យសត្វម្នាក់ឈ្មោះអាត ចាំយកលុយពីឈ្មួញដឹកជ្រូក គោ មាន់ ទា ជាពិសេសចាំយកលុយពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះដោយមិនមានការត្រួតពិនិត្យពីមន្ត្រីជំនាញជាហេតុធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលទិញយកមកទទួលទាន។ទាក់ទិននិងការចោទប្រកាន់ខាងលើនេះលោកអ៊ុច សុវណ្ណបានបំភ្លឺថាម្ចាស់សត្តឃាតដែលប្តឹងរូបលោកនោះគឺខាងការិយាល័យប្រជាពលរដ្ឋខេត្តបានកោះហៅសម្របសម្រួលគ្នាចប់អស់ហើយ។ចំណែកមន្រ្តីចុះយកលុយពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះនោះគឺជាការបង់អាករចូលរដ្ឋ។ចំពោះមន្ត្រីដែលដាក់តាមផ្លូវជាតិនោះគឺជាមន្ត្រីពេទ្យសត្វប្រចាំស្រុកនិមួយៗមិនមែនជាមន្ត្រីពេទ្យសត្វខេត្តនោះទេ។ជុំវិញការលើកឡើងរបស់លោកអ៊ុច សូវណ្ណ ខាងលើមន្ត្រីពេទ្យសត្វខេត្តកណ្តាលដែលមិនទទួលបានលាភសការះបាននិយាយខ្សឹបខ្សៀវថាសមត្ថភាពរបស់លោកអ៊ុច សុវណ្ណ មិនគួរណាថ្នាក់លើតែងតាំងជាប្រធានឡើយព្រោះគ្មានបទពិសោធន៍ដឹកនាំការងារជាពិសេសលោកអ៊ុច សុវណ្ណ ធ្លាប់មានពិរុទពេលចេញពីគុកមិនបានប៉ុន្មានខែផងបែជាមានសំណាងបានឡើងជាប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលយ៉ាងខ្ពស់ត្រដែត។មន្ត្រីបានសំណូមពរដល់ថ្នាក់លើពិនិត្យការតែងតាំលោកអ៊ុច សុវណ្ណដែលគ្មានសមត្ថភាពដឹកនាំរូបនេះផង៕ដោយ៖ស្អាងជ័យ
